សៀមរាប៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះ ពលរដ្ឋមួយខ្នងស្ទើរគ្នានសល់ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ០៩:០០នាទី ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ហែម លួន ភេទស្រី អាយុ ៨៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចបានបន្តទៀតថា ក្នុងគ្រោះអគ្គិភ័យខាងលើនេះ បណ្តាលអោយរងការខូចខាត ផ្ទះមួយខ្នងទំហំប្រវែង៥ម៉ែត្រ x ៨ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ ។
ប្រាក់ដុល្លារ ចំនួន៣០០ដុល្លា និង សំភារៈប្រើប្រាស់ខូចខាតទាំងស្រុង ក្នុងករណីអគ្គិភ័យនេះ កម្លាំងបានចេញជួយអន្តរាគមន៍ពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរស្រុកសូទ្រនិគម ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ហើយរលត់ទៅវិញនៅវេលាម៉ោង០៩:៣០នាទី សមត្ថកិច្ចបានបញ្ជាក់ផងដែរថាចម្ងាយពី
អធិការដ្ឋាននគរបាលស្រុកទៅកន្លែងកើតហេតុ មានចម្ងាចំនួន១៥គីឡូម៉ែត្រ ហើយមូលហេតុ បណ្តាលឲ្យមានអគ្គិភ័យ មកពីម្ចាស់ផ្ទះបង្កាត់ភ្លើងដាំបាយ ទុកចោលរួចដើរទៅលេងនៅផ្ទះក្មួយបាត់ទើបបណ្តាលឲ្យកើតអគ្គិភ័យនេះឡើង តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ ៕




































