តុលាការបើកសាវនាការករណីអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា Enarita បោកលុយអតិថិជន៣០០លានដុល្លារ

0

ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី១៩ខែមីនាឆ្នាំ២០២០នេះ តុលាការខេត្តសៀមរាប បានបើកសាវនាការ ពាក់ព័ន្ធនឹងករណី លោក ឌឹម សួនណាត អគ្គនាយកក្រុមហ៊ុនអ៊ីណារីតា Enarita ដែលត្រូវអតិថិជនរបស់ខ្លួនប្រមាណ១០០០នាក់ដាក់ពាក្យប្តឹងទៅតុលាការពីបទឆបោកលុយជាង៣០០លានដុល្លារ។ក្នុងនោះដែរតារាចម្រៀងអ្នកនាង ខាត់ សុឃីម និងស្វាមី រួមជាមួយអ្នកតវ៉ាប្រមាណជាង១០០នាក់បាននាំគ្នាទាមទារឲ្យតុលាការខេត្តសៀមរាប ដោះលែង អគ្គនាយកក្រុមហ៊ុនខាងលើនេះ។
ប្រភពបានឲ្យដឹងថា លោក ឌឹម សួនណាត អគ្គនាយកក្រុមហ៊ុន អ៊ីណារីតា Enaritaបានលក់ដីឡូតិ៍ពុះលក់ខ្យល់,វិនិយោគដាក់លុយបានប្រាក់ចំនេញ២០ភាគរយ ចាយសែកប្រាក់និងរបរជាច្រើនទៀត។ប្រភណបន្តថា បន្ទាប់ពីមានបណ្តឹងរបស់កូនបំណុលរហូតដល់ជាង១០០០នាក់រួចមក សមត្ថកិច្ចក៏បានស៊ើបអង្កេត និងឃាត់ខ្លួនជនសង្ស័យខាងលើ មកកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។
ចំណែកភាគីម្ខាងទៀតដែលគាំទ្រលោក ឌឹម សួនណាត គឺអ្នកនាង ខាត់ សុឃីម បានប្រមូលផ្តុំអ្នកតវ៉ានៅព្រឹកថ្ងៃទី១៩ខែមីនានេះដោយបានលើកឡើងថា សុំឲ្យស្ថាប័នតុលាការដោះលែងលោក ឌឹម សួនណាត។អ្នកនាង ខាត់ សុឃីម និងក្រុមអ្នកតវ៉ា បានបន្តថា បើគ្មានការដោះលែងអគ្គនាយកក្រុមហ៊ុនអ៊ីណារីតា Enarita រូបនេះទេ ការបង់ខាតរបស់គ្រួសាររាប់ពាន់គ្រួសារក៏គ្មានដំណោះស្រាយ ដើម្បីកុំឲ្យលោកបន្តជាប់ឃុំ និងអាចឲ្យលោកមករកស៊ីដោះស្រាយបំណុលកូនក្រុមទាំងអស់ ដែលបានដាក់ហ៊ុនមុនពេលតុលាការធ្វើការចោទប្រកាន់។ក្រោយការតវ៉ាមួយព្រឹក ខាងអយ្យការតុលាការខេត្តសៀមសៀម បានហៅតំណាង៣នាក់ឲ្យចូលចចារដោយខាងតុលាការសន្យារថានឹងជួយរកដំណោះស្រាយ។
សូមរម្លឹកថា កាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៩ ចៅក្រមស៊ើបសួរ ជូ លឹមហ៊ាង បានចេញដេកាឲ្យឃុំខ្លួនជនសង្ស័យឈ្មោះ ឌឹម សួនណាត អគ្គនាយកក្រុមហ៊ុនអ៊ីណារីតា (Enarita )ពីបទឆបោក ដោយមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាបនិងនៅតាមបណ្តាខេត្តជាច្រើនទៀត កាលពីអំឡុងឆ្នាំ ២០០៩ ដល់បច្ចុប្បន្ន។
ប្រភពពីមន្ត្រីតុលាការខេត្តសៀមរាប បានឲ្យដឹងថា រហូតមកដល់ល្ងាចថ្ងៃទី១៩ខែមីនានេះ តុលាការកំពុងសាវនាការរឿងក្តីនេះ និងស្រាវជ្រាវ ម្ចាស់បំណុល និងលុយដែលជនសង្ស័យមាន ព្រមទាំងបង្កកទ្រព្យសម្បត្តិទុក រង់ចាំដោះស្រាយបំណុលជាមួយជនរងគ្រោះរួចរាល់សិន។ប្រភពបន្តថា ជនសង្ស័យនឹងត្រូវឃុំខ្លួន នៅពន្ធធនាគារបណ្តោះអាសន្នបន្តទៀត ព្រោះតុលាការនៅមិនទាន់ស្រាវជ្រាវបានសាច់រឿងគ្រប់គ្រាន់៕