កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនិយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្ត ផ្សព្វផ្សាយស្តីពី វិធានការ បង្ការការពារ ប្រយុទ្ធ ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ និងសេចក្ដីណែនាំរបស់ក្រសួងការពារជាតិ ដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និង ស្ថាប័នចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០។
យោងតាមសេចក្តីណែនាំ របស់អគ្គបញ្ជាការដ្ឋាន ស្តីពីសភាពធ្ងន់ធ្ងរនៃការរីករាលដាលយ៉ាងឆាប់រហ័ស ទាំងពិភពលោក គឺមានការយកចិត្តទុកដាក់ ពីក្រសួងសុខាភិបាល បានចាត់វិធានការជាបន្ទាន់ទប់ស្កាត់ រាតត្បាត ឌូវីង១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មកលើប្រជាពលរដ្ឋ និងកងកម្លាំងនិងបានអប់រំ ពង្រឹងស្មារតីដល់យោធិនជំនាញ អំពីឥទ្ធិពលនៃជំងឺរាតត្បាតខ្វវីដ១៩ ដោយមិនត្រូវរើសរអើង និងរក្សាអនាម័យ រស់នៅស្អាត ផឹកស្អាតនិងហូបស្អាត ក្នុងករណីពិនិត្យឃើញមានការសង្ស័យត្រូវនាំយោធិនទៅកាន់មន្ទីរពេទ្យ ឬទំនាក់ទំនង១១៥ ដើម្បីពិនិត្យ និងព្យាបាលឲ្យបានទាន់ពេលវេលា។
ឧត្តមសេនិយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្រសួងការពារ អគ្គនាយកដ្ឋាន នាយកដ្ឋានសុខាភិបាល បានជម្រាបជូន លោកជំទាវលោក លោកស្រី ប្រធាន ស្ថាប័ន មេបញ្ជាការគ្រប់កងឯកភាព នៅក្នុងសភាពការណ៍ រីករាលដាលនៃការឆ្លងវីរុសកូរឹង១៩ មានការកើនឡើងយ៉ាងឆាប់រហ័ស សូមឲ្យចូលរួមចំណែក ជាមួយក្រសួងសុខាភិបាលក្នុង បង្កើនកិច្ចការពារការបង្ការនិង ការទប់ស្កាត់ការរាលដាល នៃជំងឺកូវិដ១៩ មេបញ្ជាការគ្រប់កងឯកភាពត្រូវ សហការឲ្យបានជិតស្និទ្ធជាមួយមន្ទីរសុខាភិបាល ដើម្បីចាត់វិធានការបង្កើនកិច្ចការពារ ។
ឧត្តមសេនិយ៍ទោ សោម ស៊ុន បន្តថា ថ្នាក់ដឹកនាំអង្គភាពត្រូវ ណែនាំដល់នាយទាហាន នាយទាហាន និងពលទាហានព្រមទាំងក្រុមគ្រួសារ បង្ការ ទប់ស្កាត់ការរាតត្បាតនិងទប់ស្កាត់ការរីករាលដាល តាមរយៈ លាងដៃឲ្យបាន សម្អាតបន្ទប់ បោកគក់សម្លៀកបំពាក់និងគ្រឿងបរិក្ខារ ឲ្យបានល្អជាប្រចាំ តែបើពិនិត្យឃើញរោគសញ្ញាណាមួយដែលមានភាពសង្ស័យ ដូចជា ឡើងកំដៅក្អក ឈឺបំពង់ ហត់ ពិបាក ដង្ហើម ឬបញ្ហាសុខភាព ត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ មន្ទីរសុខាភិបាល ឬមន្ទីរពេទ្យខេត្តកំពង់ធំ ។
ដោយ ប៊ុន រដ្ឋា