ខេត្តកំពង់ធំ៖ ស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុកគូទរថយន្ត ដឹកទំនិញក្រុមហ៊ុនមួយគ្រឿង ដែលម្ចាស់គេចតចោលក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង២និង២០នាទី ថ្ងៃទី១៩ខែមីនាឆ្នាំ២០២០ ស្ថិតនៅចំនុចព្រំប្រទល់ ភូមិតាញ៉ោកនិងភូមិ បន្ទាយយោមរាជ ឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកូរ៉េឃ្លុបដឹកទំនិញមួយគ្រឿង បានចតចោលនៅស្ងៀមមួយកន្លែង ក្បែរចិញ្ចើមផ្លូវ ពាក់ស្លាកលេខ ភ្នំពេញ2 S_8643 ទ្រុងពណ៌សរ ឆ្នូតខៀវ ក្នុងពេលនោះ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងពាក់ស្លាកលេខ1G_7458 ដែលបើកបរដោយឈ្មោះ ចិត្ត បានជិះយ៉ាងលឿន មកបុកពីក្រោយឡានបណ្តាលដួកបែកក្បាលស្លាប់កណ្តាលថ្នល់។
ប្រភពព័ត៌មាន ជនរងគ្រោះឈ្មោះ ចិត្ត រស់នៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ ចំណែកតៃកុងឡានមិនបានរត់គេចនោះទេ ដោយសំអាងថាខ្លួនមិនបានធ្វើខុស មុនពេលគ្រោះថ្នាក់ តែកុង ឡានចតសម្រាកបត់ជើងតូច តែពេលដែលត្រៀមនឹងឡើងរថយន្តដើម្បីបន្តដំណើរទៅទៀតនោះស្រាប់តែមានម៉ូតូបុករថយន្តរបស់ខ្លួនពីខាងក្រោយដោយមិនដឹងខ្លួន។
តាមការអះអាងរបស់សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះស្លាប់នៅនឹងកន្លែងកើតហេតុនោះនគរបាលចរាចរណ៍បានពិនិត្យក្នុងហេតុការណ៍នេះរកឃើញថា ជនរងគ្រោះមានលុយជាងប្រាំពាន់ដុល្លាអាមេរិ៥០០០ បានជាប់តាមខ្លួន ដូច្នេះវត្ថុតាងរួមមានម៉ូតូជនរងគ្រោះមួយគ្រឿង និង រថយន្តបង្ករមួយគ្រឿងទៀតត្រូវបាននគរបាលចរាចរណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់ បញ្ហាភាគីទាំងសងខាងខុសឬត្រូវទុកឲ្យសមត្ថកិច្ចដោះស្រាយតាមនិតិវិធីនៃច្បាប់ទៅចុះ ។
ដោយ ប៊ុន រដ្ឋា