​​លោក​ស្បោង​សា​រ៉ា​ត​អតីត​ចៅហ្វាយខេត្ត​ព្រះសីហនុ​គឺជា​មនុស្ស​ដ៍​សំខាន់បំផុត​ក្នុងការ​ផ្តើមគំនិត​គ្រប់យ៉ាង​ពាក់​ព​ន្ធ័​ការរំលោភបំពាន​យក​ដី​បឹង​ព្រែ​ទប់​

0

​ខេត្ត​ព្រះសីហនុ​.​មន្ត្រី​ក្រុម​ព្រឹក្សា​ខេត្ត​ព្រះសីហនុ​ម្នាក់​(​សូម​មិន​បញ្ចេញ​ឈ្មោះ​)​បាន​លូច​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា​រឿងរ៉ាវ​គ្រប់យ៉ាង​ពាក់​ព​ន្ធ័​ការ​ការឃុបឃិត​គ្នា​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​កន្លងមករ​ហូ​ត​មកដល់​បច្ចុប្បន្ន​មនុស្ស​ដ៍​សំខាន់បំផុត​ក្នុងការ​ផ្តើមគំនិត​ក្នុង​រឿងនេះ​គឺ​លោក​ស្បោ​សា​រ៉ា​ត​អតីត​ថៅ​ហ្វា​យ​ខេត្ត​ព្រះសីហនុ​តែម្តង​ហើយ​លោក​ស្បា​ង​សា​រ៉ា​តក៍​ជាម​នុស្ស​ទី​១​ដែល​រំលោភ​យកបាន​ដី​តំបន់​ព្រែក​ទប់​ទំហំ​ប្រមាណ​ជាង​៦​កិក​តា​ធំជាងគេ​ផងដែរ​។​ ​ ​IMG_0365

.​មន្ត្រី​ក្រុម​ព្រឹក្សា​ខេត្ត​ព្រះសីហនុ​ដ៍ដែល​បាន​បន្តទៀតថា​រឿងរ៉ាវ​នែ​ហិ​ច្ឆិ​តា​របស់លោក​ស្បោង​សា​រ៉ា​ត​ដែល​ពាក់​ព​ន្ធ័​ការប៉ុនប៉ង​រំលោភបំពាន​យក​ដី​បឹង​ព្រែក​ទប់​ក្នុង​រយៈពេល​រូបគាត់​កាន់អំណាច​ជា​ថៅ​ហ្វា​យ​ខេត្ត​ព្រះសីហនុ​នោះ​ដើមឡើយ​មិន​ត្រឹម​ចង់បាន​ដី​ជុំវិញ​បឹង​ព្រែ​ទប់​នោះទេ​គឺ​កន្លងមក​គាត់​មានបំណង​ចង់​ចាក់ដី​លុប​បឹង​ពាក់កណ្តាល​ដើម្បី​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លូន​គឺ​គោលដៅ​ចាក់​ចាប់ពី​ចំណុច​កីឡាដ្ឋាន​ក្រុមមឿង​រហូត​ទៅដល់​អង្គ​ភាព​រដ្ឋាក​ទឹក​ប៉ុន្តែរ​រាល់​លិខិតស្នាម​ក៍​ដូចជា​របាយការណ៍​ស្តីពី​រគោល​ការស្នើរ​សុំ​ដែល​បានដាក់​ចូលទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​និង​សម្រេច​នោះ​ត្រូវបាន​បរាជ័យ​ទាំង​ស្រង់​(​ព្រោះ​ទីស្តីការគណៈរដ្ឋមន្ត្រី​មិន​ឯកភាព​)​។​IMG_4549

លុះ​ក្រោយមក​ដោយសារ​គំរោង​ទីមួយ​មិនបាន​សម្រេច​លោក​ស្បោង​សា​រ៉ា​តក៍​បាន​រក​វិធីសាស្ត្រ​ទី​២​បន្តទៀត​ក្នុង​គោលដៅ​ធ្វើយ៉ាងណា​រំលោភ​យក​ដី​បឹង​ព្រែ​ទប់​ឲ្យ​បាន​ដោយ​កាលនោះ​រូបគាត់​បាន​ឲ្យ​ប្រព​ន្ធ័​របស់គាត់​ឈ្មោះ​លោកស្រី​ស៊ា​ង​ឈុន​ហេង​ដើរ​តូ​យា់ង​សំខាន់​ក្នុងការ​ប្រមូល​លុយ​មនុស្ស​ដែល​ពាក់​ព​ន្ធ័​រំលោភ​ដី​បឹង​ព្រែ​ទប់​(​ដី​តំបន់​អតីត​ស​ម្តេ​ចេ​ត​ជោ​ហ៊ុនសែន​បញ្ជារ​ឲ្យ​លោក​សាយ​ហាក់​វាយកំទេច​សំណង់​អនាធិបតេយ្យ​កន្លងមក​ក្នុងអំឡុង​ឆ្នាំ​២០០៥)​ដូ​ជា​ដី​តំបន់​តាម​បណ្តោយ​ផ្លូវ​១៩​មិថុនា​.​ដី​តំបន់​ក្រុង​មឿង​.​ដី​តំបន់​តាម​បណ្តោយ​ផ្លូវ​អូរ​តែ​ល​ប្រាំពីរ​ជាន់​ជាដើម​ដែល​មនុស្ស​ពាក់​ព​ន្ធ័​រំលោភ​ដី​ទាំងនោះ​ភាគច្រើន​ជា​មនុ​ស្សមាន​លុយ​មានអំណាច​បុណ្យ​ស​ក្ក័​ធំៗ​ផង​នោះ​គឺ​ប្រមូល​លុយ​បាន​ជិត​៣០​ម៉ឺន​ដុល្លា​ធ្វើជា​សា​ហ៊ុយ​សំរាប់​រត់ការ​សុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ប៉ុន្តែរ​គំរោង​ទី​២​នេះ​ក៍​ត្រូវ​បរាជ័យ​ម្តងទៀត​។

​បន្ទាប់​ក្រោយមកទៀត​គំនិត​លោក​ស្បា​ង​សា​រ៉ា​ត​ដ៍ដែល​នេះ​បាន​រក​វិធីសាស្ត្រ​ថ្មី​មួយទៀត​ដោយ​ប្រើប្រាស់​ឈ្មោះ​ប្រជាពលរដ្ឋ​ចំនូ​ន​៥១​គ្រូ​សារ​រស់នៅ​ពិតប្រាកដ​តំបន់​ជិត​វត្ត​ឥ​ទ្ធ​ញ្ញាណ​និង​ជិត​អង្គភាព​រដ្ឋាក​ទឹក​ធ្វើជា​ខែល​ព្រមទាំង​បាន​ចំណាយលុយ​ចំនូ​ន​ប្រមាណ​១៥​ម៉ឺន​ដុល្លា​បន្ថែមទៀត​ក្នុង​ការរត់​ការចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជា​លទ្ធផល​ទីស្តីការគណៈរដ្ឋមន្ត្រី​ក៍​បានសម្រេច​ផ្តលជូន​ប្រជាពលរដ្ឋ​ចំនូ​ន​៥១​គ្រូ​សារ​ដោយ​ក្នុង​មួយ​គ្រូ​សារ​ដី​ទំហំ​៤​ម៉ែត្រ​គុណ​២០​ម៉ែត្រ​រស់នៅ​ជា​លក្ខណៈ​ប្រមូលផ្តុំ​លើ​ទីតាំង​ដី​ជិត​វត្ត​។​

​ ​.​ការសម្រេច​របស់​ទៅ​ស្តីការគណៈរដ្ឋមន្ត្រី​នាពេលនោះ​មិន​ចំ​គោលដៅ​ដែល​ដែល​គេ​ចង់បាន​នោះទេ​ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​មេខ្លោង​ធំៗ​ដែលមាន​លោក​ស្បា​ង​សា​រ៉ា​ត​ចាំ​ជំរុញ​ពីរ​ក្រោយ​ផង​នោះបាន​ធ្វើការ​បំផុស​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រស់នៅ​ពិតប្រាកដ​ឲ្យ​នាំគ្នា​ធ្វើការ​តវា់​យ៉ាងខ្លាំង​ខ្លា​រហូតដល់​ឈាន​ធ្វើ​កូដកម្ម​បិតផ្លូវ​ជាតិ​លេខ​៤​ផងដែរ​ដើម្បី​ប្រឆាំង​និង​ការសម្រេច​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដោយ​ក្នុងពេលនោះ​ក្រុម​មេខ្លោង​ក៍​បានចាប់ផ្តើម​ប្រមូល​លុយ​បន្តទៀត​ជា​លើក​ទី​៣​ដោយ​លុយ​ប្រមូល​លើកចុងក្រោយ​នេះ​បាន​ជិត​២០​ម៉ឺន​ដុល្លា​ដើម្បី​យកទៅ​ធ្វើការ​សូកប៉ាន់​មន្ត្រី​ធំៗ​ខាងលើ​ម្តងទៀត​ជា​លទ្ធផល​ទីស្តីការគណៈរដ្ឋមន្ត្រី​ក៍​បានចេញ​ស​.​ជ​.​ណ​ចុងក្រោយ​លេខ​៤៩៨​ចុះ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១២​ជាមួយនិង​គោល​ការសំខាន់ៗ​ចំនូ​ន​៦​ចំណុច​តំ​រ៉ូ​វ​ឲ្យ​អជ្ញាធរ​ខេត្ត​ព្រះសីហនុ​អនុវត្តន៍​ឲ្យ​បា​នរូ​ចរាល់​ចាំ​ធ្វើ​ការចេញ​ប្លង់​ជូន​ប្រជាពលរដ្ឋ​ចំនូ​ន​៥១​គ្រូ​សារ​លើ​ទំហំ​ដី​១៧​កិក​តា​ស្មើរ​និង​១១០​ក្បាល់ដី​។​

ថ្នាក់ដឹកនាំ​សម័យ​លោក​ស្បា​ង​សា​រ៉ា​ត​នាពេលនោះ​ក្រោយពីរ​ទ​ទូល​បាន​នៅ​.​ស​.​ជ​.​ណ​ខាងលើនេះ​ភ្លាម​ក៍បាន​ចុះ​ធ្វើការ​វ៉ាស​វែង​ដី​តំបន់​ព្រែក​ទប់​គ្រប់​ច្រកល្ហក​ដើម្បី​ចែកគ្នា​កាន់កាប់​ដោយ​ខ្លះ​បាន​ដឹក​ដី​ចាក់​លុប​បឹង​រំលោភ​យក​ដី​បឹង​.​ខ្លះ​ធ្វើ​របង​ថ្ម​និង​បោះបង្គោល​ព្រោងព្រៀត​ជុំវិញ​បឹង​គ្មាន​សេសសល់​កន្លែង​ណា​នោះឡើយ​រូ​ច​ហើយ​ចាប់​ផ្តើមចេញ​ប្លង់​កម្មសិទ្ធិ​យ៉ាង​ស្រូ​ច​ស្រាវ​រំលោភបំពាន​លើ​.​ស​.​ជ .​ណ​លេខ​៤៩៨​ចុះ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១២​ទាំងស្រុង​ហើយ​ចំនូ​ន​ក្បាល់ដី​បាន​កើនឡើង​២៦៣​ក្បាល់ដី​លើ​ទំហំ​ដី​ជាង​៧០​ហិកតា​ឯនោះ​។​អ្វីដែល​បាន​លើក​

ខាងលើនេះ​វា​ជា​វិធាន​បទ​យ៉ាងសំខាន់​សំរាប់​ជាការ​សើរ​រើ​ឡើងវិញ​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រំ​ណ​ត់​មុខសញ្ញា​ជនខិលខូច​ដែល​ពាក់​ព​ន្ធ័​ឃុបឃិត​គ្នា​រំលោភ​ដី​បឹង​ព្រែ​ទប់​បឹង​ស្តុ​ប​ទឹក​ប្រវត្តិសាស្ត្រ​ដោយ​ប្រជ​ពលរដ្ឋ​រល់​នៅ​ខេត្ត​ព្រះសីហនុ​សង្ឃឹមថា​រាជរដ្ឋាភិបាល​តាមរយៈ​របាយការណ៍​លំអិត​របស់​ប្រ​តី​ភូ​ក្រ​សូង​បរិស្ថាន​ដែល​ចុះមក​ពិនិត្យ​ដោយផ្ទាល់​កន្លងទៅ​ថ្មីៗ​នេះ​និង​ចាត់ការ​រឿងនេះ​ឲ្យ​ល្អប្រសើ​ឡើងវិញ​ប្រយោជន៍​ការពារ​បរិស្ថាន​បឹង​ព្រែក​ទប់​ទាំងមូល​សំរាប់​ទុកជា​សម្បត្តិ​រដ្ឋ​ផ្តល់​តំ​រ៉ូ​វ​ការប្រើប្រាស់​ទឹកស្អាត​មនុស្ស​ទូទៅ​៕