បន្ទាយមានជ័យ៖ ពលរដ្ឋបានស្នើសុំអន្ត្តរាគមទៅ សម្តេចក្រឡោម ស ខេង ខណះនៅតែមានមិនមានផ្លូវដោះស្រាយការចតដោយមិនមាន សណ្ដាប់ធ្នាប់ មិនមានស្លាកសញ្ញា របស់យានដ្ឋានកែឆ្នៃរថយន្ដធំមួយ ១កន្លែង នៅកណ្ដាលក្រុងសិរីសោភ័ណ លើកនេះ បង្កគ្រោះធំដោយថយបុកកចូល បណ្ណាគារបន្ទាយស្រី ធ្វើអោយអតិថិជនដែលជាសិស្ស អ្នករាជការ បុគ្គលិក និងម្ចាស់បណ្ណាគារភ័យស្ទើបាត់ប្រលឹង។
ហេតុការណ៍ថ្មនេះបង្កឡើង ម្ដងទៀតបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅកណ្ដាកក្រុងសិរីសោភ័ណ និងជាបេះដូងនៃទីប្រជុំជនខេត្តបន្ទាយមានជ័យ តាមដងវិថី១ភ្ជាប់ពីផ្លូវជាតិលេខ៥ ចុះស្ថានីយ៍ទឹកស្អាត ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល កាលពីយប់ថ្ងៃទី ២១ខែមិនា ឆ្នាំ២០២០ រវាងរថយន្ដចតនៅមុខ យានដ្ឋានកែឆ្នៃរថយន្ដធំ ថយទៅបុកចំទ្វាចូល បណ្ណាគារបន្ទាយស្រី បង្ករខូចខាត ផ្នែកខាងមុខ ទ្វាកញ្ចក់ និងសម្ភារសះជាច្រើនទៀត ពិសេសធ្វើអោយ
ពលរដ្ឋដែលជា ម្ចាស់បណ្ណាគារបន្ទាយស្រីម្ចាស់ និងគេហដ្ឋានរស់នៅតាមដងផ្លូវនេះប្រាប់ថា៖ នៅទីតាំងនេះធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ច្រើនដងមកហើយ ដូចជាឡានសណ្ដោងដាច់កន្ទុយ រអិលបុកឡានម៉ូតូ គេឯង ឡានធំដាច់ហ្វាំង បង្កររបួសសិស្សចេញពីសាលា …..និងរឿងរាវជាច្រើនទៀត រហូតឡានលុចស៊ីស៣០០បុកក្រឡាប់កណ្ដាលផ្លូវ នៅខាងមុខយានដ្ឋានកែឆ្នៃរថយន្ដធំ មួយនេះ។
ពលរដ្ឋថា៖ធ្លាប់ ឃើញរដ្ឋបាលក្រុង ជំនាញ់កាត់តទ្រុងឡានធំនៃមន្ទីរសាធារណះការខេត្ត និងជំនាញផ្សេងៗទៀតមកណែនាំនិងធ្វើកិច្ចសន្យាជាមួយម្ចាស់យានដ្ឋាន តែលទ្ធផលឃើញតែម្ចាស់មានដ្ឋាននៅតែបើកដំណើរការអាជីវកម្មរបស់ខ្លួនដដែល …ទើបលើកនេះស្នើរសុំសម្តេចក្រឡោម ស ខេង តាមរយះអ្នកសារព័តមាន ដើម្បីមានចំណាត់ការលើយានដ្ឋានមួយនេះ រួមចំណែកកាត់បន្ថោយគ្រោះថ្នាក់ចរាចរណ៍ និងសុខសុវត្តិភាពដល់អ្នកធ្វើដំណើរ និងពលរដ្ឋដែលរស់នៅជិតខាង…៕ដោយឃិន គន្ធា