ខេត្តកំពង់ឆ្នាំង៖ លោកតេង រតនា ប្រធានសាលាដំបូង និងលោកអ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីក្រោមឳវាទ លាងសំអាត ទីធ្លា និងធ្វើអនាម័យក្នុងបរិវេណសាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បីសុំការពារទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវិដ១៩ ដែលនិងកំពុងតែក្លាយជាបញ្ហាប្រឈម ក្នុងដំណាក់កាលជំងឺឆ្លងជាសកល ។
សកម្មភាពនៃការលាងសំអាត ក្នុងទីធ្លាសាលាដំបូងខេត្តកំពង់ឆ្នាំង ត្រូវបានចូលរួមសហការពីសំណាក់ សមត្ថកិច្ចពន្លត់អគ្គីភ័យពីស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់ទឹកក្នុងការលាងសំអាត និងធ្វើអនាម័យ ជុំវិញក្នុងបរិវេណ សាលាដំបូង ដោយបានអនុវត្តស្របតាមការំណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យក្រសួងស្ថាប័ននានា ចូលរួមសំអាតអនាម័យ ដើម្បីបញ្ជ្រៀសនូវជំងឺផ្សេងៗ។
លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នំាង បានឲ្យដឹងថា ការដឹកនាំមន្រ្តីធ្វើពលកម្មនេះ គឺជាការផ្តួចផ្តើមពីលោក តេង រតនា ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង បានណែនាំឲ្យមានការធ្វើពលកម្មរួមគ្នា នៅតាមកន្លែងធ្វើការ ក្នុងបន្ទប់ តុ ទូរ និងគ្រឿងសម្ភារៈធ្វើការទាំងឡាយ ដើម្បីឲ្យមានអនាម័យ និងផាសុភាពល្អពេលធ្វើការ ដើម្បីបញ្ជ្រៀសនូវជំងឺផ្សេងៗ ដែលធ្វើឲ្យប៉ះពាលសុខភាព។
លោក អ៉ិត សុធា ក៏បានបញ្ជាក់ថា ដើម្បីឲ្យមន្រ្តីរួមការងារទាំងអស់ មានសុខភាពល្អ និងមានអនាម័យ គឺជា ការចាំបាច់បំផុតកន្លែងធ្វើការ កន្លែងទទួលភ្ញៀវ ត្រូវតែរៀបចំឲ្យមានរបៀបរាបរយ ជាពិសេសក្នុងដំណាក់កាល មានជំងឺឆ្លងនេះ គឺត្រូវចាំបាច់បំផុត រួមគ្នាការពារទប់ស្កាត់ ការរីករាលដាលនូវជម្ងឺឆ្លង កូរិដ១៩ តាមការណែនាំរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ឲ្យហូបស្អាត ផឹកស្អាត រស់នៅស្អាត លាងដៃនិងសាប៊ូ លាងនិងដៃនិងអាកុល ឲ្យបានញឹកញាប់ ក្រោមពេលប្រកបការងារ មិនតែប៉ុណ្ណោះឲ្យចូលរួមណែនាំឲ្យ សមាជិកគ្រួសារ អនុវត្តវិធីកាពារទប់ស្កាត់ជំងឺរីករាលដាលទាំងនេះផងដែរ។
ដោយ ប៊ុន រដ្ឋា