កំពង់ចាម : ដេីម្បី ធ្វើ ការ ស្តា ឡើង វិញ និង ការ លេីក កម្ពស់ សោភ័ណភាព ក្រុង កំពង់ចាម ឲ្យ មាន សម្រស់ កាន់ តែ ស្រស់ ស្អាត ឡើង ថែម មួយ កម្រិត ទៀត នោះ នាព្រឹក ថ្ងៃ ទី ២៣ ខែមិនា ឆ្នាំ ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អញ្ជើញ ចូលរួម ក្នុង ពិធី ក្រុងពាលី បេីក ការដ្ឋាន សាងសង់ ច្រាំងទន្លេ ប្រវែង ១៨៥ម៉ែត្រ ស្ថិតនៅ ក្នុង ភូមិ ១៥ សង្កាត់ កំពង់ចាម ក្រុង កំពង់ចាម ក្រោម វត្តមាន ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុម ក្រុមប្រឹក្សា ខេត្ត ដោយ មានការ អញ្ជើញ ចូលរួមពី ថ្នាក់ ដឹក នាំ មន្ទីរ អង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត ប្រធាន ក្រុម ហ៊ុន ទទួល ការ សាងសង់ និង អជ្ញាធរក្នុង មូលដ្ឋាន ផងដែរ ។
បន្ទាប់ ពី ប្រារព្ធ ពិធី តាម បែប សាសនា ហេីយ នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អញ្ជើញ ចុះ ទៅ ពិនិត្យ ការ បុក គ្រឹះ ច្រាំងទន្លេ ដោយ ផ្ទាល់ ហើយ ក៏បាន ជម្រុញ ដល់ ក្រុម ហ៊ុន អ្នកទទួល ការ ធ្វើ យ៉ាងណា ត្រូវ យកចិតទុកដាក់ គោរព តាម កិច្ចសន្យា ហើយ ការ ងារសាងសង់ ឲ្យ ត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស ទាំង មាន គុណភាព រឹងមាំ និង មាន សភាព ស្រស់ស្អាត តាម គម្រោង ដេីម ផង ដែរ ។
គួរ រំលឹក ផង ដែរ ថា កាល ពី ល្ងាច ថ្ងៃ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ នេះ ខឿនច្រាំងទន្លេ ស្ថិត នៅ ក្នុង ភូមិ១៥ សង្កាត់កំពង់ចាម បានបាក់ប្រវែង ៥០ម៉ែត្រ ដែលធ្វើឲ្យអគាររដ្ឋបាលរបស់ សាលាសង្កាត់ រង ហានិភ័យ ខ្ពស់ បេី សិនជា គ្មាន ការ ជួយ សង្គ្រោះ ទាន់ ពេលវេលា ទេ នោះ ។ ទោះជា យ៉ាងណា ដោយមានការជួយខ្នះខ្នែងពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្រុមការងារបស់ក្រសួងធនធានទឹក បាន បូម ខ្សាច់ យក មក ដាក់ ក្នុង បាវ តម្រៀប នៅ កន្លែង ស្រុតនោះ ដើម្បីធ្វើការ សង្គ្រោះ ជា បឋម ជៀសវាង គ្រោះថ្នាក់ ជា យថាហេតុ ផងដែរ ៕