រថយន្តក្រុង​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល​បុក​ចំ​រទេះ​ពី​ខាងក្រោយ​បណ្ដាលអោយ​យុវជន​ទាំង​២​ខាងលើ​រងរបួស​ធ្ងន់​ស្រាល​

0

បន្ទាយមានជ័យ ៖ ការបើកបរ​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន និង មិន​គោរព​ច្បាប់​ចរាចរ​បណ្ដាលអោយ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ខូចខាត​ម៉ូតូ និង​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ហេតុ​ការគ្រោះថ្នាក់​ចរាចរ​មួយ​នេះ​កើតឡើង​រវាង​រថយន្ត​ក្រុង​បុក​ម៉ូតូ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​photo1

លោក​វរសេនីយ៍ទោ រស់ សំបូរ មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ស្រុ​ក​មង្គល​បូរី​បានអោយដឹងថា យុវជន​ទាំង​២​នាក់​មានឈ្មោះ​ទុយ កេង ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បាន​រងរបួស​មធ្យម និង​ឈ្មោះ​ញិ​ល ពន្លឺ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ រងរបួស​ធ្ងន់​។ photo3

លោក រស់ សំបូរ បន្តថា មុនពេល​កើតហេតុ​យុវជន​ទាំង​២​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១M៦២២៤ បើកបរ​ដោយមាន​អូស​រទេះ​ពីក្រោយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះដល់​ចំណុចកើតហេតុ​បាន​បត់​ឆ្វេង​ឆ្លងថ្នល់​ពី​លិចទៅ​កើត បណ្តាលអោយ​រថយន្តក្រុង​មួយគ្រឿង​របស់​ក្រុមហ៊ុន​កា​ពី​តូ​ល ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ស្លាក​លេខ ភ្នំពេញ ៣B-១២៧២ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​បាត់​) បាន​បុក​ចំ​រទេះ​ខាងក្រោយ ជាហេតុ​ធ្វើអោយ​យុវជន​ទាំង​២​ខាងលើ​រងរបួស​។​ photo4

ក្រោយ​កើតហេតុ ជនរងគ្រោះ​ទាំង​២​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​ស្រុក​មង្គល​បូរី ចំណែក​រថយន្ត និង​ម៉ូតូ​ដែល​ខូចខាត​ស្រាល​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី​។ ការបើកបរ​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន និង មិន​គោរព​ច្បាប់​ចរាចរ​បណ្ដាលអោយ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ខាត​ពេលវេលា​ក្នុងការ​ព្យាបាល និង​ខូចខាត​ទ្រព្យ​សម្បា​ត្តិ​៕​ដោយ​:​ឃិន គ​ន្ធា​