កំពង់ចាម : ជនបរទេសដែលជាភ្ញៀវទេសចរណ៍ លេីនាវាឈ្មោះ Viking Cruise Journey ចំនួន ៥៣នាក់ដែលចូលសំចតនៅកំពង់សាឡាងចាស់ក្រុងកំពង់ចាម នារសៀលថ្ងៃទី២៤ខែមិនាឆ្នាំ ២០២០នេះត្រូវបានអនុញ្ញាតឲ្យ ចាកចេញ ពី សណ្ឋាគារមេគង្គ ដេីម្បី ធ្វើ ដំណើរ ត្រឡប់ ទៅ ស្រុក កំណើត ដេីម វិញ បន្ទាប់ពីស្នាក់នៅបន្ទប់ដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ហើយធ្វើ តេស្ត ជា លើក ទី ២ ដោយ គ្មាន ជំងឺ កូវីដ ១៩នោះ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹង ថ្នាក់ដឹកនាំមន្ត្រីពាក់ព័ន្ធបានធ្វើការជូន ដំណើរ ភ្ញៀវទេសចរក្នុងការអនុញ្ញាតឲ្យចាកចេញពី សណ្ឋាគារមេគង្គក្រុងកំពង់ចាមនេះដោយ ភ្ញៀវ ទេសចរ ចំនួន៣០នាក់ បានធ្វេីដំណើរតាមនាវាViking Cruise Journey នេះដដែលចំណែក២៣នាក់ទៀត ត្រូវ ធ្វើ ដំណើរ តាមរថយន្តក្រុងទៅស្នាក់នៅ ឯរាជធានីភ្នំពេញមួយយប់ទេីបបន្ ដំណើរតាម យន្តហោះត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ។
គួរ បញ្ជាក់ ផង ដែរថា ភ្ញៀវទេសចរណ៍ លេីនាវាឈ្មោះ Viking Cruise Journey ចំនួន៥៨នាក់ ៧សញ្ជាតិ ដែលក្នុងចំណោមនោះមានអ្នកផ្ទុកមេរោគCovid19 តម្រូវឲ្យស្នាក់នៅសណ្ឋាគារដាច់ដោយឡែក រយៈពេល ១៤ហេីយនោះ នៅ ថ្ងៃ ទី ២៣ ខែមិនា ម្សិលមិញនេះក្រុមគ្រូពេទ្យខេត្ត កំពង់ចាម បានយកសំណាកពួកគាត់ទៅពិនិត្យជាលើក ទី២ នៅវិទ្យាស្ថានប៉ាស្ទ័ររាជធានី ភ្នំពេញ ហើយ ត្រូវ រង់ចាំ រហូត ចេញជាលទ្ធផលសិនដោយគ្មានជំងឺកូវីដ១៩នោះ ទេីបអនុញ្ញាតិឲ្យពួកគាត់ចាកចេញពីសណ្ឋាគារមេគង្គនេះតែម្ដង ដេីម្បីបន្តដំណើរត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន ៕