ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​ខេត្តសៀមរាប​ណ​ម​ពិសិដ្ឋ ឃុបឃិត​ជាមួយ​ហ៊ុ​ប​ថៃ​យកលុយ​ទប់​មុខតំណែង​មិន​ខ្វល់​កំណែទម្រង់​ស៊ីជម្រៅ​របស់​នាយ​រដ្ឋមន្ត្រី​

0

​ ​សៀមរាប​៖​ជា​យូ​ណាស់​មកហើយ​ដែល​លោក​ណ​ម​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប​បាន​ឃុបឃិត​គ្នា​ជាមួយ​លោក​ហ៊ុ​ប​ថៃ​ប្រធាន​ភាស៊ី​ផ្សារលើ​ធំថ្មី ផ្សារ​ក្រោម​នឹង​ផ្សារ​ពួក​ដើម្បី​យកលុយ​ទប់​មុខតំណែង​ដែល​កំពុងតែ​អង្គុយ​លើ​កៅអី​មិន​ខ្វល់​នឹង​គោលនយោបាយ​កំណែទម្រង់​ស៊ីជម្រៅ​អាណត្តិ​ទី​៥​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច​តេ​ជោ​ហ៊ុនសែន​នោះឡើយ​។​ហើយ​ការឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ​នេះ​គឺ​ធ្វើ​តាមរយះ​ឲ្យ​លោក​ហ៊ុ​ប​ថៃ​យក​ថ្លៃ​ភាស៊ី​លើស​សៀវភៅ​បន្ទុក​ដែល​នាំ​ឲ្យ​ក្រុមអាជីវករ​មានការ​ក្ដៅក្រហាយ​នឹង​ប្រតិកម្ម​យ៉ាងខ្លាំង​។​ ​

ក្នុងនាម​ជា​មេ​ផ្សារលើ​ធំថ្មី​ផ្សារ​ក្រោម​នឹង​ផ្សារ​ពួក​ខេត្តសៀមរាប​នឹង​ជា​មេ​ទា​ភាស៊ី​លោក​ហ៊ុ​ប​ថៃ​បាន​នឹង​កំពុងតែ​អនុវត្ត​បញ្ជា​ស់ទិស​ជាមួយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ជាពិសេស​ទៅទៀត​នោះ​លោក​ហ៊ុ​ប​ថៃ​បាន​កំពុងតែ​ធ្វើ​ឲ្យ​គ​ណះ​បក្ស​ប្រជាជន​កម្ពុជា​ធ្លាក់​ប្រជាប្រិយភាព​ឬ​ធ្លាក់​សន្លឹកឆ្នោត​ដោយសារតែ​ទង្វើ​របស់គាត់​កៀបសង្កត់​ក្រុមអាជីវករ​នឹង​អ្នក​ផ្ញើរ​កង់​ម៉ូតូ​នឹង​រថយន្ត​។​នេះ​ជាការ​លើកឡើង​របស់​ក្រុមអាជីវករ​ផ្សារលើ​ធំថ្មី​ផ្សារ​ក្រោម​នឹង​ផ្សារ​ពយ​ក​នឹង​អ្នកយក​កង់​ម៉ូតូ​នឹង​រថយន្ត​ទៅ​ផ្ញើ​នៅ​ផ្សារ​។​

​ក្រុមអាជីវករ​លក់ដូ​រ​នៅ​ផ្សារ​ទាំងបី​ខាងលើ​បាន​និយាយថា​ជា​យូ​ណាស់​មកហើយ​ដែល​លោក​ហ៊ុ​ប​ថៃ​មេ​ភាស៊ី​បាន​ឲ្យ​ក្រុមការងារ​របស់គាត់​ធ្វើបាប​ក្រុមអាជីវករ​ដូចជា​ទា​ថ្លៃ​ភាស៊ី​គុណ​នឹង​២​ទៅ​៣​នឹង​ទា​ថ្លៃ​ភាស៊ី​មួយថ្ងៃ​២​ទៅ​៣​ដង​បើ​អាជីវករ​រូប​ណា​មិន​ព្រម​ឲ្យ​តាម​គេ​ទៀមទា​នោះទេ​គេ​នឹង​ប្រើ​សន្តិសុខ​ដេញ​មិន​ឲ្យ​លក់​ឬ​ចាប់​របស់របរ​យកទៅ​ទុក​នៅ​ស្នាក់ការ​ដើម្បី​អូស​អន្លាយ​ទុកពេល​យូ​ហើយ​ធ្វើការ​ផាកពិន័យ​ជាច្រើន​។​ ​

ក្រុមអាជីវករ​បន្ថែម​ថាបើ​ពួកគាត់​លក់​១​កញ្ជើរ​ឬ​១​ក​ញ្ជែ​ង​ក្នុង​១​ថ្ងៃ​ត្រូវ​ឲ្យ​ថ្លៃ​ភាស៊ី​២០០៛​តែ​មេ​ភាស៊ី​ទា​៥០០៛/​តូប​គ្រែ​ទំហំ​៤​ម៉ែត្រការ៉េ​ចុះ​ត្រូវ​បង់​៣០០៛​តែ​គេ​ទា​៧០០៛/​តូប​គ្រែ​ទំហំ​៤​ម៉ែត្រការ៉េ​ត្រូវ​បង់​៥០០៛​ក្នុង​១​លើក​គេ​ទា​១០០០៛/​តូប​លក់​កាហ្វេ​ត្រូវ​បង់​៥០០៛​ក្នុង​១​លើក​គេ​ទា​១០០០៛/​តូប​លក់​ទឹកអំពៅ​ឬ​បង្អែម​ត្រូ​ប​បង់​៥០០៛​ក្នុង​១​លើក​គេ​ទា​១០០០៛/​តូប​លក់​បាយ​ត្រូវ​បង់​៥០០៛​ក្នុង​១​លើក​គេ​ទា​១០០០៛/​។​ដោយឡែក​ថ្លៃ​ផ្ញើ​កង់​ម៉ូតូ​នឹង​រថយន្ត​វិញ​ផ្ញើ​កង់​១​គ្រឿង​៣០០៛​ក្នុង​១​លើក​គេ​ទា​៥០០៛/​ផ្ញើ​ម៉ូតូ​១​គ្រឿង​៥០០៛​គេ​ទា​១០០០៛/​ផ្ញើ​រថយន្ត​១​គ្រឿង​១០០០៛​គេ​ទា​២០០០៛/​បង្គន់​អនាម័យ​៣០០៛​គេ​ទា​៥០០៛/​ងូតទឹក​៥០០៛​គេ​ទា​៧០០៛/​។​ ​

ពូក​គាត់​បន្ថែមថា​ទាំងនេះ​ជាការ​កៀបសង្កត់​មកលើ​ក្រុមអាជីវករ​នឹង​ប្រព្រឹត្ត​នូវ​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​ដែល​សូម​ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​មើល​នូវ​ទង្វើ​របស់លោក​ហ៊ុ​ប​ថៃ​ដែល​កំពុងតែ​ដើ​ជិះជាន់​ករ​រាស្ត្រ​យកលុយ​លើស​សៀវភៅ​បន្ទុក​ធ្វើ​មាន​ធ្វើបាន​លើ​ញើស​ឈាម​របស់​ពួកគាត់​។​ ​មន្ត្រី​សាលាខេត្ត​សៀមរាប​ម្នាក់​បាន​បង្ហើប​ប្រាប់ថា​រឿង​ផ្សារលើ​ធំថ្មី​នោះ​ដើមឡើយ​អាជ្ញា​ខេត្ត​រួមជាមួយ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ក៍​បានធ្វើ​ការដេញថ្លៃ​ភាស៊ី​ដែរ​តែ​ការដេញថ្លៃ​នោះ​ពោ​ពេញ​ទៅដោយ​អំពើពុករលួយ​ដោយសារតែ​មន្ត្រី​ពាក់​ព័​ន្ទ​នាំគ្នារ​ឃុបឃិត​ដេញថ្លៃ​សុទ្ធតែ​គ្នាឯង​ឬ​ក្រុម​ដាក់​ដេញថ្លៃ​ទាំង​នោះបាន​ឃុបឃិត​គ្នា​មិន​ដេញថ្លៃ​ដោយបាន​ឃុបឃិត​ជាមួយ​លោក​ហ៊ុ​ប​ថៃ​ពោលគឺ​សម្រេច​ឲ្យ​លោក​ហ៊ុ​ប​ថៃ​ឈ្នះ​នូវ​ការដេញថ្លៃ​តែម្ដង​។​ ​មន្ត្រី​សាលាខេត្ត​បន្ថែមថា​ការឃុបឃិត​គ្នារ​ដេញថ្លៃ​នោះ​គឺជា​ការប្រព្រឹត្ត​នូវ​អំពើពុករលួយ​រវាង​អាជ្ញាធរ​នឹង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែលមាន​លោ​កណ​ម​ពិសិដ្ឋ​ជា​ប្រធាន​មន្ទីរ​។​

លោក​ហ៊ុ​ប​ថៃ​មេ​ភាស៊ី​ផ្សារ​ ​លើ​ធំថ្មី​មិនអាច​បកស្រាយ​បំភ្លឺ​បានទេ​ដោយ​គ្មាន​អ្នកទទួល​ទូរស័ព្ទ​។​ប៉ុន្តែ​កន្លងទៅ​លោក​ហ៊ុ​ប​ថៃ​ធ្លាប់បាន​និយាយប្រាប់​អ្នកកាសែត​ថា​គាត់​យកលុយ​លើស​សៀវភៅ​បន្ទុក​ខ្លះៗ​នោះ​ក៍​ព្រោះតែ​ក្រុមអាជីវករ​អ្នកលក់ដូ​និង​អ្នក​ផ្ញើ​កង់​ម៉ូតូ​រថយន្ត​នោះ​ស្ម័​ក​ចិត្ត​ឲ្យ​ដែរ​។​ហើយ​គាត់​ក៍បាន​ជួយ​លុយ​ដល់​បក្ស​ដែ​ប៉ុន្តែ​គាត់​មិនបាន​បញ្ជាក់ថា​ជួ​យគ​ណះ​បក្ស​មួយណា​នោះទេ​។​ចំណែក​ណ​ម​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មិនបាន​ឆ្លើយបំភ្លឺ​នោះទេ​ដោយ​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​ជាប់រវល់​ប្រជុំ​។​ ​

​ប្រភព​ដដែល​បន្តថា​ដោយសារតែ​លោក​ហ៊ុ​ប​ថៃ​ខំប្រឹង​ធ្វើ​ផ្យុះ​ភ្លៀង​តាមតែ​អំពើ​ចិត្ត​ដើ​ទា​ភាស៊ី​លើស​សៀវភៅ​បន្ទុក​នេះ​បាន​សុខ​ស្រួល​មិនមាន​ថ្នាក់ដឹកនាំ​ខេត្ត​ឬ​មន្ទីរ​សេដ្ឋកិច្ច​សួ​នាំ​ក៍​ព្រោះតែ​លោក​ហ៊ុ​ប​ថៃ​ចេះ​ចែក​ផល​ប្រ​យោ​ជ៍​ដែល​បាន​ពី​ញើស​ឈាម​រាស្ត្រ​យកទៅ​ផ្គត់ផ្គង់​បិទមាត់​កុំ​ឲ្យ​និយាយ​ទើប​បើកដៃ​ឲ្យ​លោក​ហ៊ុ​ប​ថៃ​មិន​ញញើត​ទៅនឹង​ច្បាប់​។​ ​ ​ក្នុងនោះ​ក្រុមអាជីវករ​បាន​បន្ថែម​ថា​នៅ​ខាងក្រោយ​ផ្សារលើ​ធំថ្មី​លោក​ហ៊ុ​ប​ថៃ​បាន​ឲ្យ​កូន​ឈ្មួញ​តូចៗ​ធ្វើ​កន្លែង​ដាក់​ផ្ញើ​កង់​ម៉ូតូ​ពេញ​ផ្លូវ​ទាំ​អ​អស់​ចំណុច​មិន​ត្រូវបាន​អាជ្ញាធរ​ពាក់​ព័​ន្ទ​ជួយ​កែលម្អ​នោះទេ​គឺ​ទុក​ឲ្យ​ក្រុម​ទទួល​ដាក់​ផ្ញើ​កង់​ម៉ូតូ​ធ្វើ​តាមតែ​អំពើ​ចិត្ត​។​

​ ​ក្នុង​អាណត្តិ​លោក​ណ​ម​ពិសិដ្ឋ​បាន​អង្គុយ​លើ​កៅអី​ធ្វើជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​គេ​ចាត់ទុកថា​ជា​មន្ទីរ​ខ្លាញ់​ផង​នោះ​គាត់​ណ​ម​ពិសិដ្ឋ​បាន​កំពុងតែ​ត្រូវប៉ាន់​ជាច្រើន​ដូចជា​ការពន្យា​ពេល​ស៊ី​ញ៉េ​ឯកសារ​បើកប្រាក់​ឲ្យ​មន្ត្រី​មន្ទីរ​ជុំវិញ​ខេត្ត​ក្នុងការ​យឺតយ៉ាវ​តែបើ​មន្ទីរ​ណា​ឲ្យ​ទឹកតែ​ខ្ពស់​គាត់​នឹង​ស៊ី​ញ៉ែ​ភ្លាម​ពោលគឺ​គាត់​មិនបាច់​ស៊ី​ញ៉េ​នៅក្នុង​មន្ទីរ​ទេ​គឺ​ស៊ី​ញ៉េ​នៅ​សណ្ឋាគារ​របស់គាត់​ឈ្មោះ​ស្ទឹង​សៀមរាប​នៅ​ម្ដុំ​ផ្សារ​ចាស់​តែម្ដង​។​ជាមួយគ្នារ​នេះ​លោក​ប្រធាន​មន្ទីរ​ក៍​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​របស់​ដង្ខៅ​ផ្សារលើ​ធំថ្មី​ហ៊ុ​ប​ថៃ​ដែ​ហើយ​ទៀតសោត​លោក​ហ៊ុ​ប​ថៃ​ក្រោយពី​ទទួលបាន​សិទ្ធិ​កាន់កាប់​ទា​ភាស៊ី​ផ្សារលើ​ធំថ្មី​ផ្សារ​ក្រោម​នឹង​ផ្សារ​ពួក​រួចមក​គាត់​បាន​បញ្ចេញស្នាដៃ​១​ឲ្យ​អ្នក​សៀមរាប​ស​សើរ​គឺ​គាត់​បាន​សាងសង់​វីឡា​ដ៍​ស្គឹ​ម​ស្គៃ​នៅក្រោយ​ផ្សារលើ​ទុកជា​គំរូរ​ចំណែក​លោក​ណ​ម​ពិសិដ្ឋ​ក៍បាន​ទប់​មុខតំណែង​បានយូ​ដែរ​។​ ​