មណ្ឌលគីរីៈ លោកសង្ស២អង្គ វង្វេងវង្វាន់ស្មារតី លែងគិតធម៌អា យកព្រះពុទ្ធសាសនាឈាន់ឈ្លី ចាប់មុខរបរជាចរិកក្មេងស្ទាវ កាប់ចាក់គ្នាដោយប្រើប្រាស់អំពើហឹង្សា រហូតធ្វើឲ្យសង្ឃមួយអង្គត្រូវបានចាក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលដែលកំពុងតែបញ្ជូនមកកាន់មន្ទីរពេទ្យ តែដោយសារទ្រាំនិងមុខ របួសមិនបានក៏ដាច់ខ្យល់ស្លាប់តាមផ្លូវ ។
ចំណែកសង្ឃដែលក្លាយខ្លួនជា ឃាតករ ក្នុងស្បង់ជីពរ បានសម្រេចចិត្តផ្តាច់ជីវិតគូរបក្ខដិបក្ខ ដោយកូនកាំបិត ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ធឿន នី ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរព្រះសង្ឃមានទីកន្លែងកំណេីត ភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម រឿងឃាតកម្មដោយចេតនានេះ បានកើតឡើងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំនុចវត្តដេអេ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
ចំណែកព្រះសង្ឃដែលជនរងគ្រោះ មានឈ្មោះថ្លាង វុធ ភេទប្រុស អាយុ២៤ ឆ្នាំជនជាតិខ្មែរមុខរបរព្រះសង្ឃមានទីកន្លែងកំណេីតភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នជាព្រះសង្ឃគង់នៅវត្តដេអេ ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានករណីឃាតកម្មនេះ គឺបណ្តាលមកពី ជំលោះពាក្យសំដី ដោយចោទប្រកាន់គ្នាទៅវិញទៅមក រហូតឈានដល់កាប់ចាក់គ្នាតែម្ដងទៅ បច្ចប្បន្ន ជនសង្ស័យត្រូវបានគណៈកម្មការវត្តចាប់ផ្សឹក ហើយប្រគល់ឲ្យ សមត្ថកិច្ចកម្លាំងប៉ុស្តិ៍រដ្ឋបាលឃាត់ខ្លួនយកមកកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕