កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលក្រុងកំពង់ឆ្នាំង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងលោកយិន សាវ៉េនអភិបាលក្រុងកំពង់ឆ្នាំង បានរួមគ្នា ធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីការ
ទប់ស្កាត់នៃការីករាលដាលមេរោគកូវីត១៩ នៅក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចូលរួមចំណែកក្នុងការថែទាំសុខភាពនិងអានាម័យរបស់ខ្លួនជាប្រចាំ។
នៅក្នុងយុទ្ធនាការខាងលើនោះបានធ្វើការចាក់សម្លេងសារអប់រំខ្លី តាមរយៈឧបករណ៍បំពងសម្លេង អំពីវិធានការការពារ ដោយប្រើប្រាស់មធ្យោបាយរថយន្តចំនួន១០គ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើដំណើរតាមផ្លូវនានាក្នុងភូមិសាស្រ្តនៃក្រុងកំពង់ឆ្នាំង ។គឹមសៀន