កំពង់ឆ្នាំង៖ សណ្ឋាគារ ផាម៉ាPAMA ក្នុងក្រុងកំពង់ឆ្នាំង ត្រូវបានជ្រើសរើសជាកន្លែងចងករ សម្លាប់ខ្លួនដោយ សុវត្តិភាពបំផុត របស់ស្រ្តីវ័យក្មេងម្នាក់ បានសម្រេចចិត្តចងករ និងវាំងនន ក្បែរជញ្ជាំងស្លាប់យ៉ាងអាណោច អាធ័ម ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅក្នុងសណ្ឋាគារផាម៉ា ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង តែម្ចាស់សណ្ឋាគារព្យាយាមបិទព័ត៌មាន ។
ក្រោយពីកើតហេតុ លោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំ បានឲ្យកម្លាំងនៃស្នងការខេត្ត មានលោកវរសេនីយ៍ទោ ឌិន ភានុ នាយការិយាល័យបច្ចេកទេស លោក វរសេនីយ៍ទោ ម៉ា យុន អធិការរង និងមន្រ្តី រួមទាំងគ្រូពេទ្យជំនាញចុះទៅ សណ្ឋាគារផាម៉ា PAMA ដែលជាទីតាំងកើតហេតុ ដើម្បី ភ្លាមៗ ដើម្បីប្រមូលវត្ថុតាងនៅកន្លែងកើតហេតុ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គឺនៅព្រលប់ថ្ងៃទី ២៤ ខែមីនា មានរថយន្តឡង់គ្រិះស័រ មួយគ្រឿងដឹកនារីរងគ្រោះមកដាក់នៅមុខសណ្ឋាគារ ផាម៉ា ក្រោយមករថយន្តនោះ ក៏ទៅបាត់ ក្រោយមកទៀត ក៏មានមនុស្ស៦នាក់ មកតាមរក ហើយសួរនាំមនុស្សធ្វើការនៅសណ្ឋាគារ ផាម៉ា តែពុំត្រូវបានអ្នកធ្វើការទម្លាយឲ្យដឹងថា ស្រ្តីម្នាក់នោះដេកនៅផ្ទះសំណាក់នោះទេ ក្រោយមកទៀតមនុស្ស ទាំង៦នាក់ ក៏បានចតរថយន្តនៅមុខសណ្ឋាគារជាប់គ្នានិងសណ្ឋាគារកើតហេតុ រួមទាំងបានជួលបន្ទប់ តែបែរជាមនុស្សទាំង៦នាក់នេះ មិនព្រមចូលដេកគឺជួលចោល ។
ប្រភពត្រូវបានបន្តថា ការស្លាប់របស់ស្រ្តីរងគ្រោះ គឺសង្ស័យថា មានការចាញបោកបុរសម្នាក់ អស់លុយ ៣ម៉ឺនដុល្លា ក្រោយមកទៀតក៏ត្រូវបុរសនោះយកលុយអស់ ១៧០០ដុល្លាបន្ថែមទៀត ទើបកើតជម្ងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះដោយសារអ្វីៗអស់ពីខ្លួន ទើបនាងគិតខ្លី សម្រេចចិត្តចងក សម្លាប់ខ្លួនសម្លាប់ខ្លួនដើម្បីបញ្ចប់ បញ្ហា ។
ដោយយោងតាមកំណត់ហេតុ របស់សមត្ថកិច្ច ដែលបានចុះទៅពិនិត្យសាកសព ដែលបានចងក សម្លាប់ខ្លួន នៅក្នុងសណ្ឋាគារផាម៉ា PAMA គឺស្រ្តីរងគ្រោះមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអារីយក្សត្រ ឃុំអារីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចបាន សណ្ឋានថា ស្រ្តីគិតខ្លីបានចងករ ធ្វើអត្តឃាតសម្លាប់ខ្លួន នៅចន្លោះពីម៉ោង២៤.១៥នាទី ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០ ដល់ម៉ោង ១៨.០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០។
ក្រោយមកសមត្ថកិច្ចបានពិនិត្យ និងកោល្យវិច្ច័យ និងពិនិត្យវត្ថុតាងជុំវិញកន្លែងកើតហេតុ ពុំឃើញមានអ្វី គួរឲ្យកត់សម្គាល់ ទើបសណ្ឋានថា សាកសព បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន សាកសព ត្រូវបានប្រគល់ ជូនលោក រិន្ទ ចាន់ធី ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាប្តីរបស់សាកសព ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ដោយ ប៊ុន រដ្ឋា