កំពង់ចាម : ឯកឧត្តម ហេង វណ្ណនី អភិបាល រង ខេត្ត និង ជា អនុប្រធាន គណៈកម្មការ ប្រយុទ្ធ ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី ២៦ ខែមិនា ឆ្នាំ ២០២០នេះ បាន បេីក កិច្ច ប្រជុំ ផ្សព្វផ្សាយ ណែនាំ អំពី វិធានការ ការពារ ទប់ស្កាត់ ការ រីករាលដាល នៃ ជំងឺ កូវីដ១៩ ដល់ អាជ្ញាធរ គ្រប់ លំដាប់ ថ្នាក់ នៃ រដ្ឋបាល ស្រុក ស្រីសន្ធរ ដើម្បីរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសចំពោះបងប្អូនពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេសផងដែរ។
ថ្លែង ក្នុង កិច្ច ប្រជុំ នោះ ឯកឧត្ដម ហេង វណ្ណនី អភិបាល រង ខេត្ត បាន លើក ឡើង ថា ចំពោះ មន្ត្រី ពាក់ព័ន្ធ ដែល ត្រូវ ធ្វើ ការ ផ្សព្វផ្សាយ បន្ត នៅតាមភូមិនីមួយៗ តាមទីប្រជុំជនផ្សារ និង តាមខ្នងផ្ទះ ដោយការចាក់ខ្សែអាត់សំលេង និង ចែកខិតបណ្ណ័ ជាពិសេស ត្រូវ ជួបផ្ទាល់ធ្វើការអប់រំចំពោះ អ្នកចំណូលស្រុកតាមគ្រួសារនីមួយៗ ដោយតំរូវអោយស្នាក់នៅដាច់ដោយឡែក ពីសមាជិកគ្រួសារ រយៈពេល១៤ ថ្ងៃ ដើម្បី តាមដានសុខភាព តាមការណែនាំផ្នែកសុខាភិបាល ដែលជាការចូលរួមទប់ស្កាត់ការីករាលដាលមេរោគកូវិដ១៩ ដល់សហគមន៍។ តែទោះជា យ៉ាងណា ការដាក់អោយនៅដាច់ដោយឡែក វាមិន មែន ជា ការ រេីសអេីង ដែរ ព្រោះ ដើម្បីចូលរួមបង្កា ជំងឺ រាតត្បាតដ៏កាចសាហាវ ដែលពិភពលោក កំពុងព្រួយបារម្ភ។ ដូច្នេះ តម្រូវ ឲ្យ យើង មាន ការ ប្រុងប្រយ័ត្ន ខ្ពស់ ទេីប មាន សុវត្ថិភាព ទាំង អស់ គ្នា ។
ឯកឧត្តម ហេង វណ្ណនី បាន បញ្ជាក់ ផង ដែរថា ក្នុង ការ ទប់ស្កាត់ ការ រីករាលដាល នៃ កូរ៉ូណា វីរុស នេះ សូម បងប្អូន ប្រជាពលរដ្ឋ ដែល ទើប តែ ត្រឡប់ មក ពី ក្រៅប្រទេសវិញ កុំ ឲ្យ មាន ការ ភ័យខ្លាច អ្វី ឡើយ ចំពោះ ការនៅ ដាក់អោយរស់នៅដាច់ដោយ ឡែក នោះ តែ ជាការធ្វើឡើង ក្នុងគោលបំណង សុខសុវត្ថិភាពគ្រួសារយើង សហគមន៍ និងសង្គមជាតិទាំងមូលផង ដែរ ។ ម្យ៉ាងវិញទៀត សូមកុំមានការរើសអើង ត្រូវចូលរួមជួយគ្នាទៅវិញទៅមក ចំពោះមនុស្សទូទៅ ដោយកុំមានការសង្សយ័ ប្រសិនបើ ឃើញមានបងប្អូនណាម្នាក់ឈឺ ឡើងកំដៅ ក្អក ឈឺបំពង់ក ហត់ណែនដើមទ្រូង ពិបាកដកដង្ហើម ត្រូវណែនាំអោយទៅ មណ្ឌលសុខភាព ឫ មន្ទីរពេទ្យបង្អែក ដើម្បីពិនិត្យ ព្យាបាល ឬ តេទៅលេខ ១១៥ របស់ក្រសួងសុខាភិបាល ជាបន្ទាន់។
គួរ បញ្ជាក់ ផង ដែរថា កិច្ច ប្រជុំ នេះ ត្រូវ បាន ធ្វើ ឡើង ទាំង ១០ ក្រុង -ស្រុក ទូទាំង ខេត្ត កំពង់ចាម ដោយ ផ្តោត ទៅ លើ ១-ការ ពិនិត្យមើលបញ្ជី ពលករ ពលការីនី ដែលទើបត្រឡប់ មកដល់ មូលដ្ឋាន របស់ ខ្លួន ។ ២-ណែនាំឲ្យពួកគាត់ ស្នាក់នៅដាច់ដោយឡែក នៅពេល ដែល គាត់ មក ផ្ទះ ៣-ត្រួតពិនិត្យឲ្យបានជាប់ ជា ប្រចាំ ចំពោះ មុខ សញ្ញា ដែល បាន ណែនាំ រួច និងឲ្យបន្តណែនាំដល់មិត្តភ័ក្ត្ររបស់គាត់ ដែល ធ្លាប់ ទំនាក់ទំនង និងណែនាំដល់គ្រួសារ ឲ្យគាត់ ស្នាក់ នៅ ដាច់ ដោយឡែករយៈពេល១៤ថ្ងៃ ទាំងការរស់នៅស្អាត មានអនាមយ័ លាងដៃនឹងសាប៊ូ ឬ អាកុល ជាប់ ជាប្រចាំ , ពាក់ម៉ាស់ ឬកន្សែង ៤-បន្តការផ្សព្វផ្សាយ រូបភាព នៅ នឹង កន្លែង និងចល័តតាមមូលដ្ឋាន ៥-ផ្តល់ព័ត៌មានដល់ សមត្ថកិច្ច មណ្ឌលសុខភាពដែលនៅជិតផ្ទះ របស់ ពួក គាត់ នៅ ពេល មានការ សង្ស័យ អំពី បញ្ហា សុខភាព ផ្ទាល់ ខ្លួន ។ និង ៦-រដ្ឋបាល ក្រុង ស្រុក ត្រូវ រាយការណ៍ មក រដ្ឋបាល ខេត្ត ឲ្យ បាន ជាប់ ជាប្រចាំ ផងដែរ ៕