(ភ្នំពេញ) ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋលក់អីវ៉ាន់មួយល្វែងផ្ទះបង្កឲ្យមានយាយចំណាស់ម្នាក់ ស្លាប់នៅក្នុងផ្ទះ និង មនុស្សប្រុសស្រី៥នាក់ រងរបួសធ្ងន់ស្រាលបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងសមត្ថកិច្ចពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ពន្លត់ ។ ហេតុការណ៍គ្រោះអគ្គីភ័យនេះកើតឡើងកាលពីវេលាម៉ោង៥ ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២២១ កែវនិងផ្លូវលេខ១ ៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួល គោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរផ្ទះកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុកើត គឺផ្ទះត្រូវភ្លើងឆាបឆេះ ជាផ្ទះរបស់ប្រជាពលរដ្ឋប្រកបមុខរបរលក់ដូរ អីវ៉ានចាប់ហួយ រួមមានលក់សាំង ច្រកដប ផងដែរ អគ្គីភ័យនេះកើតឡើងគឺដោយសា រ តែរលំដបសាំង បង្កជាអណ្ដាតភ្លើងឆាប់យ៉ាងរហ័សឆេះពេញផ្ទះតែម្ដង ខណៈនោះប្រជាពលរដ្ឋ បានយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបាន ភ្លាមៗនោះកម្លាំងសមត្ថកិច្ចនៃការិយាល័យនគរបា លបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះបានមកដល់កន្លែងកើតហេតុជួយបាញ់ពន្លត់ជាស្ថាពរ។
លោក វរសេនីយ៍ឯក ព្រហ្ម យ៉ន់ នាយការិ យាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងផងដែរ ក្នុងហេតុការនេះ គឺគួរឲ្យសោកស្ដាយមែនតែន ដោយបង្កអោយមានមនុស្សចំណាស់ម្នាក់ស្លាប់ អាយុប្រហែសជាង៧០ឆ្នាំ នៅក្នុងផ្ទះកើតហេតុនៅជាន់លើ និងមនុស្សប្រុសស្រី ៥នាក់ ក្នុងនោះ ស្រី៤នាក់និងប្រុសម្នាក់ រង របួសធ្ងន់ស្រាលបញ្ជូូនទៅមន្ទីរពេទ្យភ្លាមៗ។
លោក នាយការិយាល័យ បានបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យដើម្បីបាញ់ពន្លត់អោយស្ថាពរអស់រថយន្តចំនួន១២គ្រឿង ជារថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕