ក្រោយសភាជប៉ុនអនុម័តច្បាប់លក់សព្វាវុធទៅក្រៅប្រទេស ពេលនេះជប៉ុនក៏បានសម្រេចចាប់ផ្តើមស្រាយជ្រាវជាមួយអង់គ្លេសក្នុងការផលិតមីស៊ីលវាយប្រហារនៅដែនអាកាស់ (អាកាស់ទល់និងអាកាស់) ហើយនាំចេញឧប្បករណ៍បន្លះកាំជ្រួចមីស៊ីល Patriot-2 ទៅឲ្យអាមេរិក។ សារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សព្វផ្សាយថា នៅក្នុងសន្និបាតស្តីអំពីសន្តិសុខជាតិ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ស៊ីហ្សូអាបេ បានសម្រេចស្រាវជ្រាវរួមជាមួយអង់គ្លេស់ពីបច្ចកវិទ្យាមីស៊ីលសម្រាប់បំពាក់នៅលើយន្តហោះច្បាំង។
ក្នុងថ្ងៃអនាគត់មីស៊ីលដ៏ទំនើបនេះនិងត្រូវបំពាក់នៅលើយន្តហោះច្បាំងបំបាំងកាយរបស់ជប៉ុន ដែលទើបតែបានដាក់បង្ហាញ។ មីស៊ីលដែលជប៉ុននិងអង់គ្លេសគ្រោងផលិតនោះមានឈ្មោះ Meteor មានល្បឿនលឿនអាចវាយស្ទាប់វត្ថុនៅលើដែនអាកាស់ដូចគ្នានៅចម្ងាយ១០០គីឡូម៉ែត្រ ហើយរយៈចម្ងាយនៃមីស៊ីលនោះមាន១៨៥គីឡូម៉ែត្រ។ មីស៊ីMeteor ឈានមុខទាំងមីស៊ី AIM-120 របស់អាមេរិកក្នុងការបំពេញបេសកកម្មនៅលើដែនអាកាស់។
ការរួមគ្នាជាមួយអង់គ្លេសផលិតមីស៊ីលខាងលើបន្ទាប់ពីក្រសួងការពារជាតិជប៉ុនបានបង្ហាញ យន្ដហោះចម្បាំងបំបាំងកាយផលិតដោយ បច្ចេកវិទ្យាជប៉ុនជំនាន់ទី៥ ប្រភេទ ATD- X ជាលើកដំបូងរបស់ខ្លួន ។ កាលបំបាំងកាយ ATD-X ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ។ នៅថ្ងៃទី១៣កពីខែមិថុនាកន្លងមកនៅតាម ប្រព័ន្ធអ៊ីនធើណេតក៏បានផ្សព្វផ្សាយពីរូប ភាពយន្ដហោះចម្បាំង ក្កដាកន្នងមក ជប៉ុនក៏បាន ដាក់បង្ហាញជាសាធារណនូវប្រភេទយន្ដ ហោះចម្បាំងបំបាំងកាយជាលើកដំបូង របស់ខ្លួន ។ ការដាក់បង្ហាញនោះ ចំពេល ដែលជប៉ុនមានគម្រោងលក់សព្វាវុធទៅ ឱ្យប្រទេសទី៣ ក្រោយពេលសភាជប៉ុន បានអនុម័ត ។
គោលដៅនៃការផលិតយន្ដហោះ ចម្បាំងបំបាំងកាយដោយបច្ចេកវិទ្យា ជប៉ុនបានឡើងគម្រោងជាយូរណាស់មក ហើយ ។ ជប៉ុនមានផ្ទៃដីវែង ឆ្នេរសមុទ្រ ធំ ដូច្នេះជប៉ុនចាំបាច់ត្រូវតែមានយន្ដ ហោះដែលអាចមានសកម្មភាពប្រកប ដោយប្រសិទ្ធភាព ។ ក្នុងពេលជាមួយ គ្នានេះ អាមេរិកក៏បានសម្រេចមិនលក់ យន្ដហោះចម្បាំងបំបាំងកាយ F-22 ឱ្យ ទៅប្រទេសជាសម្ពន្ធមិត្ដជប៉ុន ចំណែក យន្ដហោះចម្បាំង F-35 មានម៉ាស៊ីនតែ មួយ ហើយការធ្វើសកម្មភាពក៏មាន កម្រិត មិនអាចបំពេញតាមតម្រូវការ របស់ជប៉ុនបានឡើយ ។ ទាំងនោះហើយ ទើបជប៉ុនបានសម្រេចផលិតយន្ដហោះ ចម្បាំងដែលមានសមត្ថភាពខ្ពស់ដោយ ខ្លួនឯង ។
ការខិតខំផលិតយន្ដហោះបំបាំងកាយ របស់ជប៉ុន បានកើតឡើងតាំងពី២៤ឆ្នាំ មុនមកម្ល៉េះ ជាមួយកម្មវិធី FSX ដោយ ពេលនោះ*ជប៉ុនផលិតយន្ដហោះ F-2 ក្រោយមកជប៉ុនបានសហការជាមួយ អាមេរិកផលិតយន្ដហោះ F-15 Eagle សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសជប៉ុន។ ក្រោយពេលការស្នើទិញយន្ដហោះ ចម្បាំងបំបាំងកាយ F-22 ពីអាមេរិកមិន បានសម្រេច ជប៉ុុនក៏បានផលិតយន្ដហោះ ចម្បាំងផ្ទាល់ខ្លួន ដោយក្នុងនោះមានទាំង យន្ដហោះ F-3 សម្រាប់ជំនួសយន្ដហោះ ចម្បាំង F-15 ដែលជប៉ុនកំពុងប្រើប្រាស់ នាពេលបច្ចុប្បន្ន ។
យន្ដហោះចម្បាំង បំបាំងកាយត្រូវបានបំពាក់ឧបករណ៍ ទំនើបៗដែលអាចធ្វើសង្គ្រាមវាយលុក បានល្អប្រសើរ ។ ជាមួយនឹងការបង្ហាញយន្ដហោះចម្បាំង បំបាំងកាយខាងលើរបស់ជប៉ុន បង្កឱ្យ មានការព្រួយបារម្ភយ៉ាងខ្លាំងពីប្រទេស ចិន ដែលកំពុងតែមានវិវាទ ។ គោល ដៅដែលជប៉ុ៉នផលិតនោះ គឺដើម្បីទប់ ទល់ការឈ្លានពានរបស់ចិនដែលកន្លង មកមានសកម្មភាពគំរាមកំហែងឥត ឈប់ឈរ ។