VIDEO ​បាតុកម្ម​ប្រឆាំង​ការវាយប្រហារ​របស់​អ៊ីស្រាអែល​សម្លាប់​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​

0

ប៉ា​ឡេ​ស្ទី​ន​​ ​នៅក្នុង​ទីក្រុង​ជាច្រើន​របស់​អឺរ៉ុប បាតុកម្ម​ដង្ហែ​ក្បួន​ត្រូវបាន​រៀបចំឡើង​ដើម្បី​គាំទ្រ​ប្រជាជន ប៉ា​ឡេ​ស្ទី​ន ត្រូវ​រងគ្រោះ​ដោយ​ការវាយប្រហារ​របស់​ទ័ព​អ៊ីស្រាអែល​។ នៅ​ប្រទេស​បារាំង បាតុកម្ម​ត្រូវបាន​ធ្វើឡើង នៅក្នុង​សង្កាត់​សំបូរ​រស់នៅ​ដោយ​ជនជាតិ​អ៊ីស្លាម បើទោះបី​ជាមាន​ការហាម​ឃាត់​ពី​តុលាការ និង​ការព្រមាន​ពី​លោក​ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស័​រ ហូ​ឡង់​។ ​តាំងពី​ប្រទេស​ឆាត ជាទី​ដែល​លោក​ធ្វើ​ទស្សនកិច្ច លោក​ប្រធានាធិបតី​បារាំង​បាន​ព្រមាន​រួចហើយ​មិន​ឲ្យ​មានការ​ប្រមូលផ្តុំ ធ្វើបាតុកម្ម​ដើម្បី​គាំទ្រ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។ អ្នក​ដែល​ល្មើស ផ្គើន​ចុះ​ថ្នល់​ធ្វើបាតុកម្ម​នឹងត្រូវ​ទទួលខុសត្រូវ​លើ​សកម្មភាព របស់ខ្លួន​។ ទាក់ទង​នឹង​រឿង​បាតុកម្ម​នេះ លោក​ហ្វ្រ​ង់​ស័​រ បាន​រំលឹក​ជាថ្មី​កុំ​ឲ្យ​ធ្វើបាតុកម្ម ព្រោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។​ ​images (10)

កាលពី​ថ្ងៃ​សុក្រ​ល្ងាច រដ្ឋអាជ្ញា​បារាំង​បាន​រុញ​ច្រានចោល ពាក្យសុំ​ធ្វើបាតុកម្ម​របស់​ក្រុម​ប្រជាជន​ដែល​ចង់​ធ្វើបាតុកម្ម​គាំទ្រ បុព្វហេតុ​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។ នៅក្នុង​លិខិត​របស់​តុលា​ការដែល​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​បាន ទទួល អ្នក​ដែល​ល្មើស​រំលោភបំពាន​បំរាម​របស់​តុលាការ ដោយ​នៅតែ​ចុះ​ថ្នល់​ធ្វើបាតុកម្ម​នៅ​ថ្ងៃ​សៅរ៍ នឹង​អាច​ប្រឈម​នឹង​ទោស​ជាប់ឃុំ​៦​ខែ និង​ប្រាក់​ពិន័យ ៧៥០០​អឺរ៉ូ​។images

ស្ថាប័ន​ប៉ូលិស​នៅ​ប៉ារីស​បាន​ព្រមាន​រួចហើយ​ថា នឹង​អាចមាន​ចាប់​ត្រួតពិនិត្យ ដែល​នឹង​អាចឈាន​ទៅដល់​ការចាប់ខ្លួន នៅក្នុងពេល​ធ្វើបាតុកម្ម​ដែល​ហាម​ដោយ​ច្បាប់​។​ ​នៅ​ប៉ារីស អាជ្ញាធរ​បារាំង​ហាមឃាត់​មិន​ឲ្យ​មាន​បាតុកម្ម​គាំទ្រ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ដោយសារតែ​បាតុកម្ម​ក្នុងទិសដៅ​ដូចគ្នានេះ កាលពី​ថ្ងៃទី ១៣​កក្កដា បាន​ឈានទៅដល់​ការបង្ក​អំពើហិង្សា​នៅមុខ​វិហារ​របស់​ជនជាតិ​ជ្វី​វ​។ មនុស្ស​៨​នាក់​បាន​រងរបួស​នៅក្នុង​ការប្រឈមមុខ​ដា​ក់​គ្នា​រវាង​ប៉ូលិស និង​បាតុករ​។​