តំបន់ប្រតិបត្តិការសឹករងកំពង់ធំដឹកទឹកស្អាត ប្រគេនព្រះសង្ឃវត្តពាមមេត្រី ដែលកំពុងមានការខ្វះទឹក

កំពង់ធំ៖ ឈានដល់រដូវប្រាំង បណ្តាលឲ្យរាំងស្ងួត ហួតហែង ដូចជាអណ្តូងទឹក ស្រះទឹក បង្ករឲ្យមានផល ពិបាកដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសព្រះសង្ឃ គង់នៅវត្តពាមមេត្រី  ស្ថិតនៅក្នុងឃុំត្បែង ស្រុកកំពង់ ស្វាយ  ខេត្តកំពង់ធំ កំពុងខ្វះខាតទឹកប្រើប្រាស់  ក្នុងការបម្រើសេចក្តីត្រូវការរបស់ព្រះសង្ឃ  និង ពុទ្ធ បរិស័ទ  ដែលរស់នៅក្នុងវត្ត    ហើយ ត្រូវទិញទឹកគេពីទីឆ្ងាយដើម្បីបម្រើការ នៅក្នុងវត្ត ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគនទឹកស្អាតមួយ១០០០០លីត្រ  ដល់ព្រះសង្ឃគង់នៅ វត្ត ពាមមេត្រី  ក្រោយពីទទួលព័ត៌មានថា នៅក្នុងវត្តមានការខ្វះខាតទឹកប្រើប្រាស់ ក៏បានដឹកនាំសហការី នាំយកទឹកទៅផ្តល់ជូន នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០  ។

ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  មេបញ្ជាការ តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ  និងលោកស្រី កែ ផៃ មេឃុំ ត្បែង  បាននាំយកទឹកស្អាតដែល ជាអំណោយរបស់អង្គភាពរដ្ឋករទឹកខេត្តកំពង់ធំ   ចំនួន ១០,០០០  លីត្រ  ទៅ ប្រគេនដល់ ព្រះ សង្ឃ និងយាយជី​ តាជី  ដែលគង់និងរស់នៅក្នុងវត្ត  សម្រាប់ប្រើប្រាស់    ។

ឯកឧត្ដមសោម  ស៊ុន  សំណូមពរដល់ ព្រះសង្ឃគ្រប់ព្រះអង្គ   និងប្រជាពលរដ្ឋទាំងអស់  ត្រូវខិតខំថែរក្សា សុខភាព  រួមគ្នាការពារទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩  ដែលកំពុងរាតត្បាតយ៉ាងខ្លាំងនៅលើ ពិភពលោក   បងប្អូនត្រូវអនុវត្តន៏ឲ្យបាន ខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល មិនត្រូវជឿលើ ពត៌មានផ្តេសផ្តាស  ក្រៅពីការជូនដំណឹងរបស់អាជ្ញាធរដែនដី  និងភ្នាក់ងារសុខាភិបាលឡើយ   ។

ព្រះសង្ឃ និងយាយជីតាជី បានសូមថ្លែងអំណរគុណ ដ៍នូវទឹកចិត្តសប្បុរស ធម៌  របស់ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  និងថ្នាក់ដឹកនាំ  នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ  ដែលជានិច្ចជាកាល តែងតែផ្តល់ និងឧបត្ថម្ភ រាល់ការលំបាកដល់ អតីតយុទ្ធជន  និងប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ គ្រប់ទិសទីក្នុងខេត្តកំពង់ធំ ឲ្យទទួលបានភាពកក់ក្តីផងដែរ។

ដោយ ប៊ុន រដ្ឋា