ទីតាំងសត្វឃាតដ្ឋានតាមផ្ទះចំនួន ០៣ កន្លែង ក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ មិនបានអនុវត្តត្រឹមត្រូវតាមច្បាប់

(កំពង់ធំ)៖ដោយយអនុវត្តតាមការណែនាំរបស់អគ្គនាយកដ្ឋានផលិតកម្ម និងសុខភាពសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុខ លូ អភិបាលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជារឲ្យលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះបានចុះតាមដានការពិឃាតសត្វគោ ក្របី និងជ្រូក ក្រៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន និងសត្តឃាតដ្ឋានស្រុកកំពង់ស្វាយ ។ លោក តាន់ ម៉េងឆាង បានប្រាប់ថា ការចុះពិនិត្យនេះ ដើម្បីឲ្យដឹងថា តើ ជ្រូក គោ ក្របីមានសុខភាពល្អ ឬមិនល្អ ក្នុងនោះដែរលោកប្រធានការិយាល័យ បានណែនាំពីបច្ចេកទេសមួយចំនួនអំពីការអូត្រាលើផ្ទាំងសាច់ មុនដឹកចេញពីសត្តឃាតទៅកាន់ទីផ្សារ ។ បន្ទាប់ពីចុះពិនិត្យនៅទីសត្វឃាតដ្ឋានរួចលោកក៏បានចុះពិនិត្យនៅទីតាំងសត្វឃាតដ្ឋានចំនួន ០៣ កន្លែង ក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន និងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ និងបានអប់រំណែនាំអាជីវករទាំងនោះ អោយបញ្ឍប់ការលួចពិឃាតគោ ក្របី និងជ្រូក ក្រៅសត្តឃាតដ្ឋានចាប់ពីពេលនេះតទៅសូមចូលរួមទៅពិឃាតនៅទីសត្វដ្ឋានដោយចូលរួមបង់ពន្ធចូលរដ្ឋឲ្យបានច្បាស់លាស់និងដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើ ស្របពេលដែលរដូវនេះជារដូវសែនផ្នូររបស់បងប្អូនប្រជាពលរដ្ឋ (ឆេងម៉េង) ផងដែរ ។ ជាមួយគ្នានេះលោកតាន់ ម៉េងឆាង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមសហការជាមួយមន្ត្រីជំនាញ និងចាត់វិធានចំពោះជនខិលខូចដែលបាននាំយកពោះជ្រូក គោ ក្របី ពីប្រភពក្រៅដែលមិនមានគុណភាពមកលក់នៅតាមទីផ្សារក៏ដូចជាមុននឹងទិញសាច់ត្រូវពិនិត្យមើលថា តើសាច់ណាមានការបោះត្រាខាងពេទ្យសត្វហើយរឺនៅ៕