កំពង់ធំ៖ ក្នុងប្រតិបត្តិការចុះបង្រ្កាបបទល្មើសផលអនុផលព្រៃឈើនៅចំណុច ភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ កាលយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០, ដែលមានការរាយការណ៍ពី ប្រជាពលរដ្ឋមកកាន់អ្នកសារព័ត៌មាន ចុះទៅដល់ទីតាំងផ្ទាល់ និងធ្វើការរាយការណ៍មកសមត្ថកិច្ច ចម្រុះ ដែលមានប៉ូលីសប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកសន្ទុក រួមជាកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្រោមការសម្របសម្រួលពីអយ្យការអម សាលាដំបូងខេត្តកំពង់ធំ ដើម្បីចុះបង្រ្កាបគោយន្តដឹកបទល្មើសផលអនុវផលព្រៃឈើចំនួន៤ គ្រឿង។ ក្នុងប្រតិបត្តិការនេះ មុននឹងកម្លាំងចម្រុះសមត្ថកិច្ចទៅដល់ទៅដល់ស្រាប់តែលេចមុខ ជំនួយការក្រុមប្រឹក្សាឃុំទីពោ ដែលត្រូវបានម្ចាស់គោយន្តប្រាប់ថា ឈ្មោះ យឿន ចន្ធី និងលោកនាយកសាលាបឋមសិក្សាទីពោមួយរូបទៀតឈ្មោះ អៀង ផា មកសម្របសម្រួល និងរត់ ការផ្លូវឲ្យគោយន្ត និងហៅទូរស័ព្ទទៅមេឃុំស្ងាត់ៗ ហើយលួចបញ្ជារខ្សឹមប្រាប់គោយន្តទាំងបួន គ្រឿងបើកចេញទីតាំងគេចចូលតាមច្រកផ្លូវក្នុងភូមិលាក់ខ្លួនបាត់ស្រមោលចំនួនបីគ្រឿង! នៅសល់ មួយគ្រឿងកំពុងទម្លាក់ឈើចេញពីគោយន្តត្រូវសមត្ថកិច្ចទៅដល់ ហើយដាក់មេប្រូចរត់បាត់ ស្រមោល។
តាមប្រភពសមត្ថកិច្ចបញ្ជាក់ថា គោយន្តដែលធ្វើការឃាត់បាន១គ្រឿង កសាងនីតិវិធីបញ្ជូន ទៅសង្កាត់រដ្ឋបាលព្រៃឈើ។ ចំពោះបុគ្គលទាំងពីររូបដែលជាអ្នករត់ការបទល្មើសផលអនុវផល ព្រៃឈើ ដែលបញ្ជារឲ្យគោយន្តចេញពីទីតាំង គឺកំពុងធ្វើការក៏សាងនីតិវិធីបន្តតាមផ្លូវច្បាប់ ដែលជាប់ពាក់ព័ន្ធពីបទដឹកផលអនុផលព្រៃឈើខុសច្បាប់ និងពីបទរំខាន រារាំង ការងាររបស់ សមត្ថកិច្ច។