ចាងស្ហាៈ យ៉ាងហោចណាស់មានមនុស្សចំនួន៣៨នាក់បានស្លាប់ ដោយសាររថយន្តទេសចរណ៍បុកគ្នា និងផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅកណ្តាលប្រទេសចិន ។ នេះបើតាមវេបសាយបរទេសចិនឆាយណាដេលី ផ្សាយនៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៤នេះ។ ប៉ូលិសបាននិយាយថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះ បានកើតឡើងលើផ្លូវ ហាយវ៉េមួយ នៅហ៊ូគុន ផ្លូវពីសា់ងហៃ ទៅក្រុងគុនមិញ ស្ថិតក្នុងខេត្តហូណាន ប្រទេសចិន នាម៉ោង៣ទៀបភ្លឺ ថ្ងៃសៅរ៍នេះ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខ្លោចអស់សល់តែ ខ្មោចរថយន្តជាច្រើនគ្រឿង។ អ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។
មន្ត្រីប៉ូលិសចរាចរណ៍បាននិយាយថា អ្នកស្លាប់មានយ៉ាងហោចណាស់៣៨នាក់ អ្នកបើកបរ អ្នកដំណើរបានស្លាប់ក្នុងឧប្បត្តិហេតុនេះ ហើយរថយន្តចំនួន៥គ្រឿងត្រូវបានបំផ្លាញ។ តាមសេចក្តីថ្លែងការណ៍របស់ក្រសួងសន្តិសុខសាធារណៈ និងក្រសួងដឹកជញ្ជូន បានឲ្យដឹងថា ពួកគេកំពុងសើបអង្កេតពីបញ្ហានេះ៕