សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ត្រូវបានកក្រើកឡើងវិញ សង្ស័យមានការឃុបឃិតគ្នា

0

បាត់ដំបង)៖រថយន្តទូរីសពណ៌ទឹកប៊ិចមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2G9625ដឹកឈើប្រភេទសុក្រមលោតឆ័ត្រចូលក្រុងបាត់ដំបងតែត្រូវកម្លាំងអាវុធហត្ថខេត្តក្របួចជាប់នៅថ្ងៃទី២៩ខែមិនាឆ្នាំ២០២០វេលាម៉ោង៩និង១៨នាទីនៅត្រង់ចំណុចផ្លូវវាងក្រុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងខេត្តបាត់ដំបង។

លោកវរសេនីយ៏ត្រី ឡាច ប្រុសនាយរងការិយាល័យបច្ចេកទេសសន្តិសុខបានឲ្យដឹងនៅថ្ងៃទី២៩ខែមិនាឆ្នាំ២០២០វេលាម៉ោង៩និង៣០នាទីថា ដោយយោងទៅតាមការចង្អុលបង្ហាញពីលោកមេបញ្ជាការក៏ដូចជាមេបញ្ជាររងអាវុធហត្ថខេត្តនិងមានការរាយការពីបណ្តាញបានរាយការណ៏មកថាមានរថយន្តមួយគ្រឿងបានដឹកជញ្ជូនឈើចូលមកទឹកដីបាត់ដំបង។ក្រោយទទួលពត៌មានភ្លាមៗនោះដែរលោកក៏សហកាការណ៏ជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទ័ណ្ឌដឹកនាំដោយលោកឡាច វ៉ាន់ ដែលមានកម្លាំងចូលរួម៥នាក់ចុះប្រតិបត្តិការណ៏បង្ក្រាបបទល្មើសលបលួចដឹកឈើចូលមកក្រុងបាត់ដំបងនៅត្រង់ចំណុចខាងលើតែម្តង។

លោកនាយរងការិយាល័យដដែលបានបន្តឲ្យដឹងទៀតថា កិច្ចប្រតិបត្តិការបង្ក្រាបរថយន្តដឹងឈើខាងលើនេះដែរដោយធ្វើការឃាត់បានមានចំនួន១៧សន្លឹកជាប្រភេទឈើសុក្រមស្មើនឹង០/៨៩២ម៉ែត្រ ត្រីគុណម្ចាស់ឈ្មោះយៀវិចិត្រភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិចែងក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ជាមួយគ្នានេះដែរនៅក្រុងបាត់ដំបងកាលពីពាក់កណ្តាលខែមិនាចន្លោះថ្ងៃទី១៥ទៅ១៦នៅតាមរោងសិប្បកម្មកែឆ្នៃអនុផលព្រៃឈើមួយកន្លែងស្ថិតនៅផ្លូវចូលផ្ទះសំណាក់បុប្អារតនៈ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងខេត្តបាត់ដំបង។ដែលម្ចាស់ទីតាំងឈ្មោះហេងបានប្រាប់ក្រុមការងារពត៌មានយើងឲ្យដឹងថាបញ្ហារឿងគាត់បើកសិប្បកម្មកែឆ្នៃអនុផលព្រៃឈើគឺមានច្បាប់ត្រឹមត្រូវ ចំណែការដឹកជញ្ជូនឈើចូលទីតាំងគាត់វិញគឺគាត់បានបង់លុយឲ្យមេព្រៃនិងសម្ថកិច្ចរួចរាល់អស់ហើយ បើចង់ដឹងច្បាស់សួរទៅជំនាញទៅដឹងហើយ។

ចំណែកលោក ពិតវីរះ ជានាយខ័ណ្ឌបាលព្រៃឈើខេត្ត នៅពេលអ្នកពត៌មានខលទៅចូលតែមិនមានអ្នកលើកជុំការការលបលួចដឹកឈើចូលទាំងយប់ទាំងថ្ងៃដោយពុំខ្លាចរអាពីសំណាក់មន្ត្រីជំនាញអីសោះតែម្តងជាពិសេសក្រុមឈ្នួញរកសុីទាំងនោះភាគច្រើនដឹកតាមរថយន្តតូចធំនិងលួចបង្គប់តាមឡានដឹកបន្លែនិងឡានដឹកអុសចូលមកដល់ទឹកដីនៃខេត្តបាត់ដំបងមានកន្លែងស្តុបឈើជាច្រើន។រួចហើយគេប្រើក្បាច់ជារូបភាពដឹកតាមរឺម៉កតូចៗដោយរឺម៉កខ្លះដឹកបានរហូតដល់០.៧៥០ម៉ែត្រគូបតែដឹកបន្តដាក់ទីតាំងផ្សេងជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃតែម្តងភាគច្រើន។

បច្ចុប្បន្ន៖រថយន្តដឹកឈើត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តកំពុងធ្វើកំណត់ហេតុរួចប្រគល់ទៅឲ្យជំនាញខ័ណ្ឌរដ្ធាបាលព្រៃនៅព្រឹកថ្ងៃដដែលយកទៅរក្សាទុកនិងចាត់ការបន្តទៅតាមនិតិវិធីច្បាប់។ដោយប៊ុនថេត