​ស្លាប់​៧​នាក់​ដោយសារ​ការវាយប្រហា​រលើ​រថយន្តក្រុង​នៅ​កេ​ន​យ៉ា​

0

​​ឡា​មូៈ បើតាម​ការបញ្ជាក់​ពី​ក្រុម​អាល់​កៃ​ដា បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​៧​នាក់​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​លើ​រថយន្តក្រុង នៅ​ប្រទេស​កេ​ន​យ៉ា ។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ចិន​ឆាយ​ណា​ដេលី ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៤​នេះ​។​ ​បើតាម​ក្រុម​អាល់​សា​បាប បាន​និយាយ​ឲ្យ​ដឹងថា មនុស្ស​ចំនួន​១០០​នាក់​ត្រូវបាន​ស្លាប់ នៅ​ប្រទេស​កេ​ន​យ៉ា តាំងពី​ពាក់កណ្តាល​ខែមិថុនា​មក បូក​រួមទាំង​ការស្លាប់​ចំនួន​៧​នាក់ ចុង​ក្រោយនេះ​បន្ថែមទៀត​ក្នុងការ​វាយប្រហារ​លើរ​ថ​យន្ត​ក្រុង​។​ ​តាម​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ឲ្យ​ដឹងថា ក្រុម​ដែលមាន​មូលដ្ឋាន​នៅ​សូ​ម៉ាលី បាន​វាយប្រហារ​លើ​រថយន្តក្រុង ជិត​ក្រុង​វិទូ តំបន់​ឡា​មូ​។kenya

លោក Abdulaziz Abu Musab អ្នកនាំពាក្យ​ក្រុម​មួន​នេះ បាន​ប្រាប់​ទីភ្នាក់ងារ AFP ថា ពួកគេ​នឹង​វាយប្រហារ​តាម​ដែល​អាចធ្វើ​បាន​នៅ​ទូទាំងប្រទេស​កេ​ន​យ៉ា​។​ ​លោក Daniel Kahosho, ប្រធានការិយាល័យ​ប៉ូលិស​កេ​ន​យ៉ា បម្រើការ​នៅ Mpeketoni, បាន​ប្រាប់ Reuters ថា ពិតជា​មានការ​វាយប្រហា​រ​នៅ​តំបន់​នោះ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​មែន ដោយ​ក្រុម​សកម្មប្រយុទ្ធ​បាន​វាយប្រហារ​លើ​រថយន្តក្រុង​នៅ​ឡា​មូ​។ យើង​មិន​បានដឹង​ច្បាស់​ពី​ចំនួន​អ្នកធ្វើដំណើរ​សរុប​ប៉ុន្មាន​នោះទេ​។​ ​ក្រុម​អាល់​សា​បាប នៃ​ក្រុម​អាល់​កៃ​ដា បាន​និយាយ​ឲ្យ​ដឹងថា មនុស្ស​ចំនួន​១០០​នាក់​ត្រូវបាន​ស្លាប់ នៅ​ប្រទេស​កេ​ន​យ៉ា បើ​បូកសរុប​តាំងពី​ពាក់​កណ្តាលខែ មិថុនា​មក​៕kenya1