ភ្នំពេញ មនុស្សច្រើនជាង៣០០នាក់ ដែលមានមុខរបរជាអ្នករត់ម៉ូតូឌុប រត់តុកតុក អ្នកបើកបរPass App និងបើកបរឡានតាក់ស៊ីជាដើមនេះ បាននាំគ្នាមកទទួលទឹកលាងដៃ ម៉ាសបិទច្រមុះ និងពាក្យស្លោកអប់រំ ពីស្ថាប័នសប្បុរសធ៌ម ដើម្បីរួមគ្នាបង្ការការឆ្លងរាលដាលជំងឺប្រភេទថ្មីកូវីដ១៩ ដែលកំពុងបង្កឱ្យមានក្តីព្រួយបារម្ភ នាពេលសព្វថ្ងៃនេះ។ 
យុទ្ធនាការនេះ ត្រូវបានធ្វើឡើងដោយមានការចែកម៉ាស និងទឹកលាងដៃ ព្រមទាំងពាក្យស្លោកអប់រំ ទៅដល់ក្រុមអ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធផង ព្រមទាំងផ្តល់ជូនទៅឱ្យសមាគមន អាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព(ស.អ.ស.ស) សម្រាស់ប្រើប្រាស់តាមការចាំបាច់ផង។ មិនត្រឹមតែប៉ុណ្ណោះ បានបង្ហាញពីវិធីបង្ការមិនឱ្យឆ្លងមេរោគកូវីដ១៩ តាមរយៈការណែនាំពីការពាក់ម៉ាស់ និងរបៀបលាងដៃជាមួយសាប៊ូ និងទឹកអនាម័យឱ្យបានត្រឹមត្រូវផងដែរ។ 
បើតាមលោកទៀ សូផាត តំណាងក្រុមហ៊ុនTNAOT APP បានឱ្យដឹងថា នេះជាលើកទី១ដែលស្ថាប័នមានបំណងជួយដល់ក្រុមអ្នករត់ម៉ូតូឌុប អ្នករត់តុកតុក និង Pass App ដើម្បីចូលរួមជួយកាត់បន្ថយ ការចំណាយលុយទិញម៉ាស់ផងនិងជួយដល់សង្គមផង។ 
បើតាមលោកហ៊ាន វិទ្យា ប្រធានសមាគមសមាគមន អាជីវករ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីសន្តិភាព(ស.អ.ស.ស) អ្នករកស៊ីសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាក្រុមដែលងាយប្រឈមនិងការឆ្លងរាលដាលជំងឺកូវីដ១៩ ព្រោះពួកគាត់គឺជាអ្នកដឹកភ្ញៀវជាអចិន្ត្រៃ ហើយតែងតែជួបនិងមនុស្សជាច្រើន និងអង្គុយក្បែរគ្នាទៀតផង ដូច្នេះក្រុមពួកគាត់គឺជាមនុស្សដែលគួរឱ្យបារម្ភខ្លាំង។ 
លោកបញ្ជាក់ថា៖«ក្រុមយើងមានបញ្ហាខ្វះខាតខ្លាំង ដោយសារអ្នកលក់ម៉ាសនិងអាកុលមានការឡើងថ្លៃ ដូច្នេះអ្នករកដូចពូកយើងមិនអាចមានលទ្ធភាពរកប្រាក់កម្រៃគ្រប់គ្រាន់ ដើម្បីឆ្លើយតបការជំពាក់បំណុលធនាគារនិងបញ្ហាទិញម៉ាសនិងទឹកអនាម័យលាងដៃផងដែរ។ 
ជាមួយគ្នានេះលោក ញឹម សុភី អាយុ៣០ឆ្នាំ អ្នករត់pass App បានឱ្យដឹងថា ឥលូវនេះរកចំណូលមិនសូវបាន លោកមានការព្រួយបារម្ភខ្លាច មិនអាចផ្គត់ផ្គង់ជីវភាពក្នុងក្រុមគ្រួសារបាន។ 
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២០នេះ ការឆ្លងរាលដាលជំងឺកូវិដនៅ
ប្រទេសកម្ពុជាបានកើនឡើងចំនួន១០៧ករណី ក្នុងនោះករណីកំពុងព្យាបាលមាន៨៤ករណី និងករណីជាសះស្បើយមាន២៣ករណី។




































