ម៉ៃអាមីៈ តារារាងខ្ពស់ស្រឡះ នាង Natasha Oakley និងមិត្តប្រុសដែលជាតារាបារាំង Martin Medus រីករាយនៅឆ្នេរម៉ៃអាមី កាលពីថ្ងៃព្រហស្បតិ៍។ វាហាក់ដូចជា ទិវានៃការស្លៀកប៊ីគីនី 'A Bikini A Day' តារារាងខ្ពស់ស្រឡះ នាង Natasha Oakley បានស្លៀសម្លៀកបំពាក់ងូតទឹកពណ៌ស ជាឈុតប៊ីគីនីមួយសមនឹងរូបរាងរបស់នាង និងមិត្តប្រុសដែលជាតារាបារាំង Martin Medus ល្បី French Big Brother star Martin Medus.បានរីករាយនៅឆ្នេរម៉ៃអាមី សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។ នាង Devin Brugman ក៏បានស្ថិតនៅជាមួយគ្នាផងដែរ។ ប៉ុន្តែមើលហ្ន នាង Natasha Oakley ហាក់ដូចជាសប្បាយ ដោយបានមិត្តប្រុស ដឹកដៃបណ្តើរគ្នាត្រសង ត្រកងបី ប្រឡែងលេងក្នុងទឹក និងលើកនាងដាក់ជិះលើស្មាដើរកាត់ទឹកសមុទ្រដ៏ស្រស់ថ្លាថែមទៀត មើលទៅពិតជាសប្បាយគ្មានពីរមែន៕