ខេត្តកំពង់ធំ ថ្ងៃ ចន្ទ ៧កើត ខែ ចេត្រ ឆ្នាំ កុរ ឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី ៣០ ខែ មីនា ឆ្នាំ២០២០វេលាម៉ោង ១៤ និង ៣០ នាទីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំ
រយៈពេលខ្លី ដើម្បីផ្សព្វផ្សាយអនុក្រឹត្យ
លេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ
៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧
ស្ដីពីការពិន័យអន្តការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក នៅសាលប្រជុំស្នងការដ្ឋាន
នគរបាលខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ត្រី កែវ ហួរ ស្នងការរង ផែនការ
ងារសណ្ដាប់ធ្នាប់ បានអានអនុក្រឹត្យលេខ ៣៩
អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២០
ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤ អនក្រ.បក
ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យ
អន្តការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ
នគរបាលខេត្តកំពង់ធំ បានមានមតិ ដោយថ្លែងថា
បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី កែវ ហួរ បានអានអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ១៧ ខែ
មីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យ
លេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ
២០១៧ ស្ដីពីការពិន័យអន្តការណ៍ ចំពោះអំពើ
ល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បី
ផ្សព្វផ្សាយដល់មន្ត្រីនគរបាលជំនាញ ទទួល
ការងារចរាចរណ៍ផ្លូវគោក បងប្អូនយកទៅអនុវត្ត
ឲ្យទទួលប្រសិទ្ធភាព នៅតាមគោលដៅសំខាន់ៗ 
ទូទាំងខេត្តកំពង់ធំ សម្រេចបានលទ្ធផលល្អ
ជូនថ្នាក់ដឹកនាំ និងអង្គភាព ក្នុងគោលបំណង
បង្ការ ទប់ស្កាត់ កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍
ដែលកើតមានឡើងលើអ្នកបើកបរ រួមទាំង
រក្សាបាននូវអាយុជីវិត ទ្រព្យសម្បត្តិសាធារណ:
និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ
នគរបាលខេត្ត បានពង្រឹងរបៀបរបបការងារ
ជំនាញ ដល់បងប្អូនមន្ត្រីជំនាញ បន្តរួមគ្នាគិត
រួមគ្នាធ្វើ ត្រួតពិនិត្យ ស្រាវជ្រាវ ស្វែងយល់បន្ថែម
ដើម្បីពង្រឹងវិធានការជំនាញ សមត្ថភាពជំនាញ
ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍
ផ្លូវគោក ដោយអនុវត្តយោងតាមសេចក្តីប្រកាស
របស់ក្រសួងមហាផ្ទៃ ស្ដីពីការ រៀបចំ និងប្រព្រឹត្ត
ទៅ របស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
និងបានក្រើនរំលឹក ដល់មន្ត្រីជំនាញ ដែលបាន
ឈរជើងបំពេញបេសកកម្ម តាមបណ្ដាគោលដៅ
សំខាន់ៗ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ សេចក្តី
ថ្លៃថ្នូរ សំដីសំដៅសុភាពរៀបសារ ជាមួយ
ប្រជាពលរដ្ឋ សាកសមជាមន្ត្រីនគរបាលជាតិ ៕




































