កំពង់ធំ៖ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល បានអញ្ជើញ ដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយវិធានការប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួង សុខាភិបាល ដើម្បីជ្រួតជ្រាបទូលំទូលាយដល់បងប្អូនប្រជាពលរដ្ឋ និងបាន ឧបត្ថម្ភស្បៀងអាហារជូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅ រសៀលថ្ងៃ ទី ៣០ ខែ មីនា ឆ្នាំ ២០២០
ឯកឧត្ដម សោម ស៊ុន បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះនីមួយៗ អំពីវិធានការប្រឆាំងទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរាត្បាតនឹងរីករាលដាល នៅលើពិភពលោកតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបានបញ្ជាក់ថា នៅកម្ពុជារបស់យើងក៏មានអ្នក ឆ្លងមេរោគនេះមានចំនួន
១០៧នាក់ និងបានព្យាបាលអោយជាសះស្បើយវឹលត្រឡប់ទៅផ្ទះវិញបានចំនួន ២១ នាក់ និងកំពុងបន្តការព្យាបាលចំនួន៨៦នាក់ទៀត ហើយកម្ពុជាយើងមិនទាន់មានអ្នកស្លាប់ដោយសារជំងឺនេះនៅ ឡើយ ។
ឯកឧត្ដម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងារបានសំណូមពរដល់ប្រជាពលរដ្ឋ ដែលបានត្រឡប់មកពីប្រទេសថៃ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដាក់ខ្លួនឯងអោយនៅដាច់ដោយឡែក រយ:ពេល១៤ថ្ងៃ សិនដើម្បីរក្សាសុខសុវត្ថិភាពដល់ក្រុមគ្រួសាររបស់បងប្អូន និងភូមិឃុំយើងផងដែរ
ហើយបើបងប្អូនណាមានកំដៅលើសពី៣៨C មានក្អក កណ្ដាស់ ក្តៅខ្លួន ឈឺបំពង់ក ត្រូវប្រញ៉ាប់ ទៅពិគ្រោះជាមួយគ្រូពេទ្យ ឬមានការ សង្ស័យខ្លួនឯងថាបានប៉ះពាល់ជាមួយអ្នកផ្ទុកមេរោគកូវីដសូមទូរស័ព្ទទៅលេខ១១៥ដើម្បីពិនិត្យជូនបង ប្អូននិង យកសំណាកទៅពិនិត្យនៅមន្ទីរពិសោធន៍ដែលមានឯកទ្ទេសត្រឹមត្រូវ នៅ រាជធានី ភ្នំពេញ ។
និងសូមបងប្អូនកុំជឿនូវពត៌មានមិនពិត នាំឲ្យគ្រោះថ្នាក់ដល់ខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិ ទាំងមូល ក្នុងឱកាសនេះផងដែរ ឯកឧត្ដម សោម ស៊ុន និងក្រុមការងារ បានជួយឧត្ថម្ភជូនប្រជាពលរដ្ឋ ដែល មាន ជីវភាពលំបាក ខ្វះខាតចំនួនបីគ្រួសា ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូ ក្រាមមីចំនួន ១កេស ត្រីខកំប៉ុងមួយយួរនិងថវិកាមួយចំនួន ។
ដោយ ប៊ុន រដ្ឋា






































