ពលរដ្ឋ អបអរសាទរ ស្ពាន គៀន ជ្រៃ ដែល បាន សាងសង់ រួចរាល់ មុន ផែនការកំណត់ របស់ អាជ្ញាធរ ខេត្តកំពង់ចាម

0

កំពង់ចាម: ក្រោម ការ ដឹកនាំ ប្រកប ដោយ គតិបណ្ឌិត របស់ ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ស្ពាន គៀន ជ្រៃ ដែល មាន ទទឹង ១០ម៉ែត្រ និង បណ្តោយ ៩០ម៉ែត្រ ស្ថិត នៅ ក្នុង ភូមិ ស្ពាន ថ្មី ឃុំ គៀន ជ្រៃ ស្រុក កំពង់ សៀម ត្រូវ បាន ស្ថាបនា ឡើង ក្នុងរយៈពេល ជាង ៤ខែ ពោលគឺ ការសាងសង់នេះត្រូវ បាន បញ្ចប់ មុន ផែនការ កំណត់ ៦ខែ ព្រមទាំង គ្រោង អនុញ្ញាត ឲ្យធ្វើ ចរាចរ ឆ្លង កាត់ ជា បណ្ដោះ អាសន្ន ក្នុង ពេល ឆាប់ៗ ខាងមុខ នេះ ដែល ជា ហេតុ ធ្វើ ឲ្យ បងប្អូន ប្រជាពលរដ្ឋ សប្បាយ រីករាយ ក្នុង ការ ទទួល ស្វាគមន៍ ដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន ក្រុម ក្រុមប្រឹក្សា ខេត្ត ដែល បានចុះ មកពិនិត្យ ការដ្ឋាន ខាង លើ នាព្រឹក ថ្ងៃ ទី ៣១ ខែមិនា ឆ្នាំ ២០២០ អមដំណើរ ដោយ លោក អភិបាល រង ខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ពាក់ព័ន្ធ ជុំវិញខេត្ត និង អាជ្ញាធរ មូលដ្ឋាន ផងដែរ ។

គួរ រំលឹក ផង ដែរ ថា ដោយសារទឹកជំនន់ ឆ្នាំ ២០១៩កន្លងទៅ នេះ ឡើងក៏លឿន ហើយស្រកចុះទៅវិញក៏លឿន បានបង្កឲ្យមានការបាក់ស្រុតដីច្រាំងទន្លេជាច្រើនកន្លែង នៅតាមបណ្ដោយដងទន្លេមេគង្គ បណ្តាល ឲ្យ ហេដ្ឋារចនាសម្ព័ន្ធ មួយ ចំនួន ត្រូវ កាត់ ផ្តាច់ ជាមួយ គ្នានោះ ស្ពានថ្ម ១កន្លែង នៅ លើកំណាត់ផ្លូវជាតិលេខ២៧៩(កំពង់ចាម – ស្ទឹងត្រង់) ស្ថិតក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែល មានទំហំ ទទឹង ៤ម៉ែត្រ និង បណ្តោយ ៩០ម៉ែត្រ បានកសាងឡើង ក្នុងអំឡុងឆ្នាំ២០០១-២០០២ បានទទួលរងការបាក់ស្រុតដី ដោយសារទឹកហូរច្រោះ នា រដូវ ទឹកសម្រក បណ្ដាលឲ្យលេចចេញគ្រឹះផ្នែកខាងក្រោមនៃសរសរ ជើងស្ពាន ដេីម្បី បញ្ចៀស នូវ គ្រោះ ថ្នាក់ ជាយថាហេតុ ដោយ សារ ការ ធ្វេី ចរាចរ លើ ស្ពា ន ដែល ត្រូវ បាត់បង់ គុណភាព នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ស្នើដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ មានការអត់ធ្មត់ ដោយតម្រូវឲ្យធ្វើចរាចរ ទៅតាមផ្លូវវាង ក្រោម ស្ពាន ជាបណ្ដោះអាសន្នសិន ដោយ ត្រូវ រង់ចាំក្រសួង អភិវឌ្ឍន៍ជនបទ រៀបចំ គម្រោង ស្ថាបនា ស្ពានបេតុង ថ្មី ជំនួស ស្ពាន ចាស់ ដែល ត្រូវ រុះរើ ឲ្យ បាន មុន រដូវ ទឹក ឡើង ក្នុង ពេល ឆាប់ៗ ខាងមុខ នេះ ដែល មាន ទទឹង រហូត ដល់ ១០ម៉ែត្រ និង បណ្តោយ ៩០ម៉ែត្រ ផង ដែរ ៕