ឯ.ឧ.គួច ចំរើន ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ចដែលរដ្ឋាភិបាលបានចេញអនុក្រឹត្យកំណត់ទុកសម្រាប់បែងចែកជូនកងកំលាំងប្រដាប់អាវុធនិងគ្រួសារជាអតីតយុទ្ធជន

ការចុះពិនិត្យនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១មីនាឆ្នាំ២០២០ ដោយមានវត្តមានអមដំណើរដោយមន្ត្រីជំនាញជំនាញនិងអាជ្ញាធរដែនដីផងដែរ។ក្នុងគ្រាចុះពិនិត្យនេះឯ.ឧ អភិបាលខេត្តព្រះសីហនុ រូបនេះមិនទាន់បានបញ្ជាក់អំពីការគ្រោងប្រើប្រាស់ដីសម្បទា នសង្គមកិច្ចទំហំ១០៤០ហិចតានេះយ៉ាងនោះទេោយគ្រាន់តែបញ្ជាអោយថតរូបពីលើអាកាសនិងដើរពិនិត្យទីតាំងជាក់ស្តែងប៉ុណ្ណោះ។

ក៏ប៉ុន្តែទាក់ទិននឹងដីសម្បទានសង្គមកិច្ចនៅចំណុចនេះឯកឧត្តម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ធ្លាប់បានដឹកនាំកិច្ចប្រជុំជាមួយអភិបាលខេត្តព្រះសីហនុនិងថ្នាក់ដឹកនាំមន្ទីរពាក់ពន្ធ័នានាជាច្រើនលើកមកហើយដែរ ដើម្បីរៀបចំបែងចែកជូនអតីតយុទ្ធជនជួបការលំបាក។

យោងតាមអនុក្រឹត្យលេខ៥២ អ.ន.ក្រ ប.កចុះថ្ងៃទី២៨ខែ.មីនា ឆ្នាំ២០១៦ បានកំណត់ដីសម្បទានសង្គមកិច្ច ទំហំ ១០៤០ហិចតា មានទីតាំងនៅភូមិ….ឃុំទំនប់រលក ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ដើម្បីទុកបែងចែកជូនកងកំលាំងប្រដាប់អាវុធ អតីតយុទ្ធជនឬគ្រួសារអតីតយុទ្ធជន។

គួររំលឹកថាចំពោះគម្រោងផ្តល់ដីសម្បទានជូនអតីតយុទ្ធជន នេះកាលពីរសៀលថ្ងៃទី១០ខែមីនាឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ឯ.ឧ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា នឹងជម្រុញ មន្ទីររៀបចំដែនដីនិងអភិបាលខេត្តព្រះសីហនុ ដើម្បីពន្លឿនរៀបចំបែងចែកដីនេះជូនទោអតីតយុទ្ធជន។
ទន្ទឹមនេះឯ.ឧ គន់ គីម បានបញ្ជាក់បន្ថែមថា នឹងខិតខំបន្តទៀតក្នុងការកៀរគរកធនធានពីប្រភពផ្សេងៗដើម្បីយកមកធ្វើផ្ទះជូនអតីតយុទ្ធជននិងគ្រួសារពួកគេដែលកពុងមានការលំបាកផងដែរ។
ដោយឡែកផ្ទះនិងដីដែលបានចែកឬប្រគល់ជូនហើយតែទុកចោល នឹងធ្វើការពិនិត្យឡើងវិញដើម្បីដកហូតយកមកវិញទុកអោយអតីតយុទ្ធជនណាដែលខ្វះខាតពិតប្រាកដ៕