​អ​.​ស​.​ប ប្រជុំ​បន្ទាន់​បន្ទាប់ពី​យន្តហោះ​ម៉ាឡេស៊ី​ត្រូវ​បាញ់​ធ្លាក់​ស្លាប់​មនុស្ស​២៩៨​នាក់

0

​ក្រុង​ញូវយ៉កៈ កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានចាប់ផ្តើម​កិច្ចប្រជុំ​ជាបន្ទាន់​របស់ខ្លួន​មួយ បន្ទាប់ពី​យន្តហោះ​ម៉ាឡេស៊ី MH17 បាន​ធ្លា​ក់នៅ ក្នុងប្រទេស​អ៊ុយ​ក្រែ​ន ដោយសារ​ត្រូវ​គ្រាប់​មី​ស៊ី​ល​ដី​អាកាស បណ្តាល​ឲ្យ​មនុស្ស​២៩៨​នាក់​ស្លាប់ ក្នុងនោះ​មាន​មន្ត្រី​អ្នកប្រាជ្ញ អ្នកជំនាញ​ជំងឺអេដស៍ ដែល​ត្រូវ​ទៅ​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​ផង និង​ស្រប​ពេលដែល​អាជ្ញាធរ​អ៊ុយ​ក្រែ​ន និង​ក្រុម​ឧទ្ទាម​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​។​malaysia1a

​អង្គប្រជុំ​កាលពី​ថ្ងៃ​សុក្រ បាន​លើក យក​របៀបវារៈ​សំខាន់បំផុត​នោះ​គឺ បញ្ហា​ជាច្រើន​ជុំវិញ ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី MH17​នេះ រួមទាំង​លទ្ធភាព​នៃ​ការបាញ់​ទម្លាក់​ដោយ​កាំជ្រួច​ពី​សំណាក់​ក្រុម ប្រដាប់អាវុធ​ណាមួយរ​វាង​អាជ្ញាធរ​អ៊ុយ​ក្រែ​ន និង​ក្រុម​ឧទ្ទាម​ដែល​គាំទ្រ​រុស្ស៊ី​។ ​បើតាម​ប្រភព​មួយ កិច្ច​ពិភាក្សាបាន​ប្រព្រឹត្តឡើង ដោយមាន​ការសួរដេញដោល ទៅលើ​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​នោះ បើទោះបីជា​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់​អះអាងថា យន្តហោះ​នោះ​ត្រូវបាន​បាញ់​ធ្លាក់​ដោយ​មី​ស៊ី​ល​ផលិត​នៅ​អតីត​សូ​វៀត រុស្ស៊ី ។Malasia1h

លោក​បាន​បន្តថា ភ្នាក់ងារ​ស៊ើបអង្កេត FBI និង​មន្ត្រី​ដឹកជញ្ជូន​សុវត្ថិភាព​ជាតិ ត្រូវបាន​បញ្ជូនទៅ​អ៊ុយ​ក្រែ​ន​ដើម្បី​កំណត់​ពីអ្វី​ដែល​បាន​កើតឡើង​ពិតប្រាកដ​លើ​យន្តហោះ​ម៉ាឡេស៊ី ដែល​ត្រូវ​គ្រាប់​មី​ស៊ី​ល​ងាយៗ​បែបនេះ​។​ ​នេះ​ជា​ករណី​គ្រោះថ្នាក់​ធ្លាក់ យន្តហោះ​លើក​ទី​២​ហើយ​របស់​ម៉ាឡេស៊ី​ដោយ​កាលពី​លើក​ទី​១MH370 ដែល​ដឹក​មនុស្ស​រាប់រយ​នាក់​ដែរនោះ​នៅ​មិនទាន់​រក ឃើញ​នៅឡើយ ។

????????ហេតុការណ៍​ខាងលើ​ត្រូវបាន​គេ​សន្និដ្ឋានថា បណ្តាលមកពី​អាកាសយានិក​ធ្វេសប្រហែស​មិន​ស្តាប់​តាម​ការបញ្ជា​ណែនាំ​ពី ទីបញ្ជាការ​ហោះហើរ ខណៈ អ្នកស្រាវជ្រាវ​អូស្ត្រាលី ក៏បាន​និយាយថា យន្តហោះ​ម៉ាឡេស៊ី​មិនគួរ​ហោះ​កាត់​តី​នោះទេ ស្រប​ពេលដែល​ជើងហោះហើរ​ជាច្រើន​បាន​បង្វែរ​ទិសដៅ​របស់ខ្លួន ៕ malaysia1h