ខេត្តកែប៖ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ឯកឧត្ដម កែន សត្ថា អភិបាល នៃគណ:អភិបាលខេត្តកែប បានអញ្ជើញចុះសួរសុខទុក្ខអ្នកឆ្លងជំងឺកូវីដ-19 និងធ្វើការសម្ភាសជាមួយក្រុមការងារទូរទស្សន៍ជាតិ(ទទក) នៅមន្ទីរពេទ្យបង្អែកខេត្តកែប ដោយបានបញ្ជាក់ថាខេត្តកែប បានរកឃើញអ្នកឆ្លងជំងឺកូវីដ-19 ចំនួន4ករណី ហើយមកដល់ពេលនេះគ្រូពេទ្យបានព្យាបាលជាសះស្បើយបានចំនួន2នាក់ (ជនជាតិខ្មែរចំនួន1នាក់ និងជនជាតិម៉ាឡេសុីចំនួន1នាក់) និងពុំមានរកឃើញករណីឆ្លងថ្មីទៀតទេ។ ដោយឡែកពលករចំណាកស្រុកមកពីប្រទេសជិតខាង នគរបាលយើង សហការជាមួយអាជ្ញាធរចុះស្រង់ឈ្មោះនិងណែនាំឱ្យពួកគាត់នៅដាច់ដោយឡែកពីក្រុមគ្រួសារ ចំនួន14ថ្ងៃ ដោយតាមដានសុខភាពពួកគាត់ និងឱ្យធ្វើអនាម័យជាប្រចាំផងដែរ៕