កំពង់ឆ្នាំង:នារសៀលល្ងាចនេះផងដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកកាសែតម្នាក់ ដោយយោងទៅលើបណ្ដឹងរបស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង ដែលបានប្តឹងចោទប្រកាន់ពីបទរារាំងមន្ត្រីរាជការសាធារណៈដែលកំពុងតែបំពេញភារកិច្ច ។
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង លោក ងិនហ៊ុន បានបញ្ជាក់អោយដឹងថា ពិតជាមានករណីឃាត់ខ្លួនអ្នកកាសែតម្នាក់ ដែលបានចូលមកក្នុងបរិវេណខណ្ឌរដ្ឋបាលព្រៃឈើ ធ្វើការឡាយវីដេអូ រារាំងការអនុវត្តច្បាប់របស់មន្ត្រីរដ្ឋបាលព្រៃឈើ ដែលតម្រូវឱ្យម្ចាស់ឡានដឹកអុស ធ្វើការផាកពិន័យអន្តរការណ៍ទៅតាមច្បាប់ ។
សូមរំលឹកថា នៅព្រឹកថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០២០ នេះកម្លាំងកងរាជអាវុធហត្ថខេត្ត និងរដ្ឋបាលព្រៃឈើខេត្ត ស្ទាក់ចាប់រថយន្តយីឌុបមួយគ្រឿង សង្ស័យថាដឹកឈើប្រណិត ពេលនាំមកដល់មន្ទីរកសិកម្ម ម្ចាស់ប្រាប់ថាមិនមែនឈើទេគឺជាអុស គាត់ប្រាប់ថាមានចំនួន ៣០ ម៉ែត្រគីប ដឹកយកទៅធ្វើបុណ្យ ជំនាញព្រៃឈើប្រាប់ថាគឺជាអុសដែលដឹកជញ្ជូនអត់ច្បាប់ ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មបានបញ្ជាក់ថារថយន្តនេះគឺដឹកអុស ដែលមិនមានច្បាប់ទម្លាប់ ហើយត្រូវជំនាញនិងកងកម្លាំងអាវុធហត្ថ ស្ទាក់ចាប់បាន លោកបញ្ជាក់ថាតាមច្បាប់គឺបង់ពិន័យអន្តរកាល។
ក្រោយការឃាត់ខ្លួនអ្នកការសែតត្រូវបានសមត្ថកិច្ចបញ្ជូនទៅការិយល័ព្រហ្មទន្តកំរិតស្រាលនៃស្នងការនគបាលខេត្តកុំពង់ឆ្នាំងផងដែរតែគេមិនដឹងថាជោគវាសានា របស់អ្នកនោះទៅជាយ៉ាងណាទេ ។
ដោយឡែកស្នងការរងនគបាលខេត្តកំពង់ឆ្នាំងទទួលបន្ទុកយុត្តិធម៍លោកឧត្តមសេនីយ៍ត្រីប៉ុលវុទ្ឍីបានអោយដឹងជុំវិញករណីខាងលើនេះនៅវេលានៅម៉ោង៧និង១៧នាទីយប់ថ្ងៃទី២៩មិនា២០២០នេះថាពាក់ពន្ធ័ករណីខាងលើនេះលោកបានអោយដឹងថាខាងរដ្ឋបានលព្រៃឈើគេមិនព្រមលើកលែងលើអ្នកការសែតនោះឡើយ ៕