​ឥទ្ធិពល​ព្យុះ​រ៉ា​ម​ម៉ា​សាន់ ប៉ះពាល់​ចិន វៀតណាម និង​កម្ពុជា​

0

​ ​ហេ​ណាន់ៈ ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ព្យុះ​រ៉ា​ម​ម៉ា​សាន់ បាន​បោកបក់​យ៉ាងខ្លាំង​ចេញពី​សមុទ្រ​ចិន​មកកាន់​ខេត្ត​ហេ​ណាន់ ហៃ​គូ និង បណ្តា​ខេត្ត​ជាប់មាត់​សមុទ្រ ដោយបាន​សម្លាប់​មនុស្ស​ជាច្រើន​នាក់​។ ប៉ុន្តែ​ចាប់ពី​ថ្ងៃអាទិត្យ​នេះ​តទៅ ព្យុះ​កំណាច​មួយ​នេះ​អាច​បោកបក់​មកលើ​ប្រទេស​វៀតណាម និង​កម្ពុជា ជាពិសេស​ខេត្ត​ក្រុង​ជាប់មាត់​សមុទ្រ​។ ​china typhoon

តាម​វេ​ប​សាយ​បរទេស​ចិន​ឆាយ​ណា​ដេលី ផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៤​នេះ បាន​ឲ្យ​ដឹងថា ព្យុះសង្ឃរា​រ៉ា​ម​ម៉ា​សាន់ បាន​បោកបក់​យ៉ាងខ្លាំង​លើ​ក្រុង​ហៃ​គូ ខេត្ត​ហេ​ណាន់ បណ្តាល​ឲ្យ​មាន​អន្តរាយ​យ៉ាង​សម្បើម​កាលពី​ថ្ងៃ​សុក្រ ដោយមាន​កម្ពស់​ទឹកភ្លៀង​ជាង​១០០ មី​ល្លី​ម៉ែត្រ គាំងដំណើរ​ការដឹកជញ្ជូន កាត់ផ្តាច់​ការផ្គត់ផ្គង់​ទឹក និង​អគ្គិសនី​។china typhoon1

ព្យុះ​កំណាច​នេះ​អាច​វាយប្រហារ​ខេត្ត​ហេ​ណាន់ និង​មាន​ឥទ្ធិពល​ខ្លាំងក្លា​បំផុត​មិន​ធ្លាប់មាន​៤០​ឆ្នាំ​មកហើយ​។​ ​តាម​ទូរទស្សន៍​ស៊ី​អិន​អិន ផ្សាយ​កាលពី​ថ្ងៃទី​១៩ កក្កដា នេះដែរ​ថា ព្យុះសង្ឃរា typhoon Rammasun មួយ​នេះ​នឹង វាយប្រហារ​ចិន វៀតណាម អាច​ដល់​ហ្វីលីពីន ខណៈ​សេចក្តីជូនដំណឹង​របស់​កម្ពុជា ឲ្យ​មានការ​ប្រុងប្រយ័ត្ន​សម្រាប់​អ្នករស់នៅ​តំបន់ឆ្នេរ ជាពិសេស​អ្នកនេសាទ​ចាប់ពី​ថ្ងៃទី​២០ កក្កដា ២០១៤ នេះ​ទៅ​៕