ក្រុងម៉ានីលៈ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនបានឲ្យដឹងកាលពីថ្ងៃសុក្រថា យ៉ាងហោចមានមនុស្សប្រមាណ៦៤នាក់បានស្លាប់ និង៥នាក់បាត់ខ្លួន ព្រមទាំង១០៣នាក់បានទទួលរងរបួស ដោយសារព្យុះរ៉ាមម៉ាសាន់ បានបោកបក់យ៉ាងខ្លាំងចេញពីសមុទ្រចិន ។ តាមវេបសាយបរទេសចិនឆាយណាដេលី ផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ព្យុះសង្ឃរារ៉ាមម៉ាសាន់ បានបោកបក់យ៉ាងខ្លាំង បណ្តាលឲ្យមានអន្តរាយយ៉ាងសម្បើមកាលពីថ្ងៃសុក្រ ។
លោក Alexander Pama,នាយកប្រតិបត្តិក្រុមប្រឹក្សាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា មនុស្ស៤៣នាក់ស្លាប់នៅតំបន់កាឡាបាហ្សូន ២នាក់ស្លាប់នៅតំបន់រដ្ឋធានី ៤នាក់នៅកណ្តាលក្រុងលូហ្សូន ៥នាក់នៅតំបន់មីម៉ារ៉ូប៉ា ៤នាក់នៅប៊ីកូល ម្នាក់នៅភាគពាយព្យវីសាយ៉ា និង៥នាក់នៅភាគបូព៌ាវីសាយ៉ា។ មនុស្ស១០៣នាក់ត្រូវបានរាយការណ៍ថាទទួលរងរបួសដោយសារព្យុះកំណាចនេះ ហើយបើគេសរុបការខូចខាតឃើញថាមានទំហំ 5.68 billion pesos (130.45 million US dollars)។
ការប្រកាសអាសន្នត្រូវបានធ្វើឡើងនៅខេត្តមួយចំនួនដូចជា ខេត្ត Batangas, Bulacan, Cavite, Laguna, Pampanga, Rizal, Quezon, ភាគខាងជើងក្រុង Philippines, និងផ្លូវរថភ្លើងក្រោមដីរបស់ក្រុងម៉ានីល Metro Manila.។ កម្លាំងខ្យល់បក់មាន180 kmph (112 mph) កាលពីថ្ងៃទី១៨ កក្កដា អាចប៉ះពាល់ដល់ខេត្ត២របស់ចិនរួមមានខេត្តហៃណាន់ និងក្វាងទុង នាពេលល្ងាច។ តាមទូរទស្សន៍ស៊ីអិនអិន ផ្សាយកាលពីព្រឹកថ្ងៃទី១៩ កក្កដា នេះដែរថា ព្យុះសង្ឃរា typhoon Rammasun មួយនេះបន្ត វាយប្រហារចិន វៀតណាម និងហ្វីលីពីន៕ ហង្ស សុមុនី