ខេត្តក្រចេះ៖ កូនផ្សោតឈ្មោល១ក្បាលទំងន់ជាង២០គីឡូក្រាម ត្រូវបានគេប្រទៈឃើញ ងាប់អណ្តែទឹកទន្លេមេគង្គហូរមកទើនៅច្រាំងទន្លេមុខទីប្រជុំជនខេត្តកាលពីថ្ងៃទី៣១ ខែមីនា។
នេះជាការងាប់កូនផ្សោតក្បាលទី១នាដើមឆ្នាំ២០២០នេះខណះចំនួនការកើតរបស់សត្វ ផ្សោតនាដើមឆ្នាំ២០២០មានចំនួនដល់ទៅ៣ក្បាលនេះបើតាមការអះអាងឲ្យដឹងពីក្រុម មន្រ្តីជំនាញឆ្មាំអភិរក្ស។
បើទោះជាបែបណាការងាប់របស់កូនផ្សោតតូច១ក្បាលនេះ គឺមន្រ្តីជំនាញនៅមិនទាន់ ដាក់ការសន្និដ្ឋានពីមូលហេតុណាមួយឲ្យជាក់លាក់នោឡើយនោះទេ។ ដោយគ្រាន់តែពិនិត្យ ឃើញថា កូនផ្សោតមួយក្បាលនេះជាផ្សោតឈ្មោល ទំងន់ជាង២០គីឡូក្រាម មានអាយុ ចន្លោះពី៣ទៅ៤ខែ និងសព្វថ្ងៃរស់នៅក្នុងអន្លង់ផ្សោតទន្លេមេគង្គកាំពី។ ផ្សោតនេះអាចងាប់ ក្នុងចន្លោះកាលពី២ទៅ៣ថ្ងៃមុននេះ។
ប្រធានឆ្មាំអភិរក្សនិងជានាយរងខណ្ឌរដ្ឋបាលជលផលខេត្តលោក ម៉ុក ពន្លក បានថ្លែង ឲ្យដឹងនៅថ្ងៃទី១ មេសា នេះថា អាជ្ញាធរជំនាញបានសហការជាមួយនិងអង្គការជាដៃគូ យក សំណាកសត្វផ្សោតមួយក្បាលនេះទៅធ្វើគោសល្យវិច្ច័យដើម្បីរកមូលហេតុ នៃការងាប់ឲ្យ ឃើញពិតប្រាកដ ព្រោះថានៅលើដងខ្លួនរបស់សំណាកផ្សោតមួយក្បាលនេះ មិនត្រូវបានរក ឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះទេ គ្រាន់តែផ្ទៃមុខមានស្នាមឈាម។
ជាមួយគ្នានេះលោកបានធ្វើការសន្និដ្ឋានជាជំហានដំបូងថាមូលហេតុនៃការងាប់អាច កើតមានលើចំនុច៣ផ្សេងគ្នា រួមមានទី១. ផ្សោតដែលទើបកើតអាចត្រូវបារបស់វាខាំក្រវាត់ប៉ះ ទៅនិងថ្មបណ្តាលឲ្យងាប់ និងទី២.អាចដោយសារកត្តាធម្មជាតិទឹករីស្ងួត អាកាសធាតុក្តៅខ្លាំង និងទី៣.ការងាប់អាចបណ្តាលមកពីក្រុមឱកាសនិយម ដែលលួចធ្វើនេសាទនៅតាមតំបន់ អន្លង់ហាមឃាត់ដើម្បីចាប់យកត្រីនៅពេលមន្រ្តីឆ្មាំមិននៅគឺពួកគេបានធ្វើសកម្មភាពលួចឆក់។
ប៊ុន លីនណា