ស្នងការរងនគរបាលខេត្តតាកែវ នាំយកថវិកាសមាគមមិត្តនគរបាលជាតិ ប្រគល់ជូនគ្រួសារសព លោក ព្រុំ សំអឿន នៅស្រុកបូរីជលសារ

0

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កេីត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ ២០២០ លោក វរសេនីយ៍ឯក ឆឹង រតនៈ ស្នងការរង ទទួលផែនការងារគ្រប់គ្រងធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមមិត្តនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំក្រុមការងារ ស្នងការដ្ឋាននគរបាលខេត្ត លោក អធិការ អធិការរង លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគោកពោធិ៍ អញ្ជើញចុះទៅដល់គេហដ្ឋានដេីម្បីធ្វេីការប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ដល់គ្រួសារលោក ព្រុំ សំអឿន អតីតមន្រ្តីនគរបាលចូលនិវត្ត នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែល ទទួលមរណៈភាពកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០(ដោយជម្ងឺលើសសំពាធឈាម)។

ក្នុងឱកាសនោះដែរលោក វរសេនីយ៍ឯក ស្នងការរង និងក្រុមការងារបានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិចំនួន៦.០០០.០០០(ប្រាំមួយលានរៀល) ជូនដល់លោកស្រី នន់ សុគន្ធា ត្រូវជាភរិយានៃសព ស្ថិតនៅភូមិថ្មស ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្ដតាកែវ។ថ្លែងទៅកាន់គ្រួសារសពនោះ លោកវរសេនីយ៍ឯក ស្នងការរង បានសំណេះសំណាលនិងសំដែងនូវការសោកស្តាយអាឡោះ អាល័យ ចំពោះការបាត់បង់ប្តី ឪពុកដ៏ល្អដែលបានបម្រេីប្រទេសជាតិមាតុភូមិកន្លងមក និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិ ការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តផងដែរ៕