មនុស្សមានសតិមិនប្រក្រតីចាក់មនុស្សនិងកាំបិតចិតបន្លែស្លាប់ម្នាក់របួស២នាក់

0

ខេត្តកំពង់ធំ មានហេតុការណ៍ បង្ករឲ្យមានការភ្ញាក់ផ្អើលមួយ បានធ្វើឲ្យមានមនុស្សស្លាប់ម្នាក់ និងរបួស២នាក់ ដោយសារតែ មានករណីអំពើហិង្សា ជាមួយអ្នកភូមិផង របងជាមួយ ។

ហេតុការណ៍ អំពីឃាតកម្មនេះ បានកើតឡើង កាលពីវេលាម៉ោង៦.០០នាទី នៅថ្ងៃ ទី 02 ខែមេសា ឆ្នាំ 2020 ស្ថិតនៅភូមិឈើទាល ឃុំបន្ទាយស្ទោង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានករណីចាក់មនុស្សស្លាប់ នឹងកាំបិតចិតបន្លែ បណ្តាលឲ្យ មានមនុស្សស្លាប់នឹងរបួសសរុប៣នាក់ ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ស្រុកស្ទោង បានដឹកនាំដោយលោក វរសេនីយ៍ឯក ចាក ច័ន្ទរ៉េត ចទៅដល់ កន្លែងកើតហេតុ ដើម្បីប្រមូលវត្ថុតាង ក្នុងនោះក៏បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ រិន សៃ ភេទប្រុស អាយុ 60ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុ មានផ្ទះនៅជាប់របងជា មួយនឹងជនល្មើស មានស្នាមរបួសចំនួន ០៦ កន្លែងបណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ចំណែកជនរងគ្រោះ ឈ្មោះ ឡេង លីម ភេទប្រុស អាយុ 38ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំកើតហេតុ ជាកូនប្រសារ របស់សពជនរងគ្រោះ របួស ធ្ងន់បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ទី២
ឈ្មោះ សៃ ណៃ ភេទស្រី អាយុ 37 ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំ កើតហេតុ ជាកូនបង្កើតរបស់សពជនរងគ្រោះ របួសស្រាល បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ។

រីឯជនល្មើស មានឈ្មោះ សាត ណូ ភេទ ប្រុស អាយុ ៣១ឆ្នាំជនជាតិខ្មែរ សមត្ថកិច្ចបញ្ជាក់ថា (ជាមនុស្សមានសតិមិនប្រក្រតី) មានទីលំនៅភូមិ-ឃុំកើតហេតុ មានស្នាមរបួសលើ ក ខាង ស្ដាំ01កន្លែង ប្រអប់ដៃឆ្វេង 01កន្លែង និងលើកដៃឆ្វេង 01កន្លែង (ឃាតករត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន)នាំទៅអធិការរដ្ឋាននគរបាលស្រុកស្ទោង

យោងតាម របាយការណ៍ របស់សមត្ថកិច្ច បានបញ្ជាក់ថា ជាច្រើនឆ្នាំកន្លងមកហើយជនល្មើសមានសតិមិនប្រក្រតី ហើយតែងតែដើររករឿង និងជេរបញ្ចោអ្នករស់នៅក្បែរផ្ទះ នៅថ្ងៃកើតហេតុ ជនដៃដល់ បានស្រែកនៅក្រោមផ្ទះអោយគេជួយ ប៉ុន្តែគ្មានអ្នកណាធ្វេីអ្វីគាត់ទេ បន្ទាប់ស្រែករួចក៍បាន ដេីរសំដៅមករកជនរងគ្រោះដែលកំពង់អង្គុយលេីអង្រឹងគ្រោមផ្ទះហេីយបានចាប់សក់ជនរងគ្រោះ និងបានយកកាំបិតចុងស្រួចចាក់ទៅលេីជនរងគ្រោះជាច្រេីនកាំបិតបណ្តាលអោយស្លាប់ភ្លាមៗខណ:នោះ ឈ្មោះលេង លីម និងឈ្មោះសៃ ណៃ ត្រូវជាកូនបង្កេីតរបស់ជនរងគ្រោះបានមកជួយ ត្រូវបានជនល្មេីសចាក់និងកាំបិតបណ្តាលអោយរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់។
ដោយ ប៊ុនរដ្ឋា