ខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារបង្ក្រាបទីតាំងបទល្មើសសន្និធិផលអនុផលព្រៃឈើ

ព្រះវិហារ៖ ទីតាំងបទល្មេីសសន្និធិ ផលអនុផលព្រៃឈេី ដោយពុំមានលិខិតអនុញ្ញាត បានចំនួនបីទីតាំង ឋិតត្រង់ចំនុចនិយាមការលេខ (527304- 1528355- 527329-1528325) ស្ថិតនៅក្នុងភូមិពោធិ៍ទាប ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានរងការបង្រ្កាប ដោយកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើឆែប និងសង្កាត់រដ្ឋបាលព្រៃឈើកំពុងស្រឡៅ សហការជាមួយកម្លាំងកងរាជអាវុធហត្ថឆែប រួមនឹងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ ។

ចំពោះប្រតិបត្តិការចុះបង្រ្កាបទីតាំងទាំងបីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោងប្រមាណជាង១០ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ដឹកនាំបញ្ជាផ្ទាល់ដោយលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ។

ដោយធ្វើការរឹបអូសវត្ថុតាងបានរួមមាន៖ គោយន្តកន្ត្រៃចំនួន ០១គ្រឿង និងឈើអាចំរុះមួយចំនួន ហើយដឹកជញ្ជូនយកមកធ្វើការរក្សាទុកនៅថ្នាលបណ្តុះកូនឈើ នៃផ្នែករដ្ឋបាលព្រៃឆែប ដើម្បីរងចាំធ្វើការវាស់វែងនៅពេលក្រោយ ៕ សួនលីណា