ខេត្តស្ទឹងត្រែងនៅមិនទាន់មានអ្នកឆ្លងមេរោគកូវីដ១៩នៅឡើយទេ!!

ខេត្តស្ទឹងត្រែង:គិតត្រឹមថ្ងៃទី០3មេសា ឆ្នាំ២០២០នេះ ប្រពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ពុំទាន់មាននរណាម្នាក់ឆ្លងឬផ្ទុកនូវមេរោគកូរ៉ូណា ឬកូវីដ១៩នៅឡើយទេ ។

តាមការឲ្យដឹងពីលោក ម៉ែន គង់ អ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត លោកបានបញ្ជាក់ថា:ពលករដែលត្រឡប់មកពីបរទេសនោះ មានដូចជា:មកពីប្រទេសថៃចំនួន៧៧នាក់.មកពីម៉ាឡេស៊ី១០នាក់.មកពីប្រទេសឡាវចំនួន១៤នាក់ មកពីកូរ៉េ៣នាក់ មកពីចិន៣នាក់ មកពីវៀតណាម២នាក់ និងមកពីប្រទេសអ៉ីតាលី១នាក់ ។ លោកថា:អ្នកទាំងនោះសុទ្ធតែមិនមានឆ្លងឬផ្ទុកមេរោគកូវីដ១៩នោះឡើយ ដោយគិតត្រឹមថ្ងៃទី០២មេសាកន្លងទៅ ។

សូមបញ្ជាក់ថា:គោលដៅដែលក្រុមមន្រ្តីចត្តាឡីស័កចុះទៅធ្វើការទប់ស្កាត់កុំឲ្យមានការឆ្លងនូវជម្ងឺកូវីដ១៩នេះ មានចំនួន៤គោលដៅ គឺគោលដៅទី១នៅច្រកទ្វាព្រំដែនអន្តរជាតិត្រពាំងក្រៀលនៅព្រំដែនកម្ពុជា-ឡាវ ទី២គោលដៅនៅចំនុចផ្លូវជាតិលេខ៧ជិតព្រំប្រទល់ខេត្តស្ទឹងត្រែង និងក្រចេះ ទិសដៅពីខេត្តទៅក្រុងភ្នំពេញ និងមកពីតាមបណ្តាខេត្តផ្សេងៗចូលមកក្នុងខេត្តស្ទឹងត្រែង ទី៣គោលដៅចំនុចផ្លូវជាតិលេខ៧៨ស្ទឹងត្រែង-រតនគីរី និងគោលដៅទី៤ផ្លូវជាតិលេខ៩ស្ទឹងត្រែង-ព្រះវិហារ ។ដោយ:ម៉ាវិន