ទីតាំងសិប្បកម្មកែច្នៃឈើមិនមានលិខិតអនុញ្ញាតមួយកន្លែង បានរងការចុះបង្ក្រាប ពីកម្លាំងសមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត !

ព្រះវិហារ៖ ឈើផ្ចឹកប្រមាណជាងបីម៉ែត្រគូប ព្រមទាំងសម្ភារៈ បម្រើឲ្យការកែឆ្នៃមួយចំនួន នៅក្នុងទីតាំងរោងសិប្បកម្ម ដោយពុំមានលិខិតអនុញ្ញាតមួយកន្លែង ត្រង់ចំណុចនិយាមការ(៤៧៧៥៦២.១៥៦៦១៩៨) ស្ថិតក្នុងភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

បានរងនូវការចុះបង្ក្រាប ពីកម្លាំងសមត្ថកិច្ចជំនាញសង្កាត់រដ្ឋបាលព្រៃឈើរំដោះស្រែ និងព្រីងធំ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំបង្ក្រាបផ្ទាល់ដោយលោក គឹម ចេត្ថាវី នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ។

នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងសិប្បកម្មខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចភូមិពាក់ស្បែក ស្ថិតនៅក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

នាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត លោកគឹម ចេត្ថាវី បានឲ្យដឹងថា ចំពោះវត្ថុតាងដែលកម្លាំងជំនាញធ្វើការចាប់យកនៅក្នុងប្រតិបត្តិការបង្ក្រាបនេះរួមមាន៖ ម៉ាស៊ីនគោយន្តចំនួន ០១គ្រឿង, តាបឈូសចំនួន ០១គ្រឿង, ម៉ាស៊ីនបូមខ្សល់ចំនួន ០១គ្រឿង, ម៉ូទ៍រកាត់ចំនួន ០១គ្រឿង, ម៉ូទ៍រដើរភ្លីចំនួន ០២គ្រឿង, ម៉ូទ៍រឈូសចំនួន ០២គ្រឿង, ម៉ូទ៍រខាត់ចំនួន ០៣គ្រឿង, ម៉ូទ៍រស្វានចំនួន ០១គ្រឿង, និងឈើអារប្រភេទលេខ១ (ផ្ចឹក)សរុបចំនួន ៩៣សន្លឹក ស្មើនឹង ៣,៤០៦(បីម៉ែត្រត្រីគុណបួនរយប្រាំមួយ) ។

លោកថាបច្ចុប្បន្នវត្តុតាងទាំងអស់ ត្រូវបានកម្លាំងដឹកនាំយកមករក្សាទុកនៅ(ថ្នាលបណ្តុះកូនឈើពាក់ស្បែក)ស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើរំដោះស្រែ និងព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕សួនលីណា