លោក លី សារី និងរដ្ឋបាលស្រុកមង្គលបុរី សំអាតអនាម័យក្នុងមន្ទីរពេទ្យមិត្តភាព កម្ពុជាជប៉ុនដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលមេរោគ ជម្ងឺ កូវីត19

បន្ទាយមានជ័យ ស្របពេលការរីករាលដាលមេរោគ /ជម្ងឺ កូវីត19 នៅទូទាំងពិភពលោកនិង នៅព្រះជាណាចក្រកម្ពុជា នៅខេត្តបន្ទាយមានជ័យលោក លី សារី អភិបាលរងខេត្តតំណាង ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត លោក រ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបុរី មន្ត្រីរាជការ និងកងកម្លាំងទាំងបី បានចុះសំអាតអនាម័យ ក្នុងបរិវេណ មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរីកាលពីថ្ងៃទី ៣ មេសា២០២០។
លោក រ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបុរី បានប្រាប់ថា: រដ្ឋបាលស្រុក ដឹកនាំដោយលោក លី សារី អភិបាលរងខេត្ត ប្រើប្រាស់កម្លាំងសរុបដែលរួមទាំង អភិបាល-អភិបាលរងស្រុក មន្ត្រីសាលាស្រុក កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងកម្លាំងយោធានៃតំបន់ប្រតិប័ត្តការសិករងស្រុក បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន២ គ្រឿង សំអាត់ អនាម័យ បោសសំអាត លាងសាប៊ូ ទីធ្លាក្នុងបរិវេណ មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន ។
លោក រ័ត្ន ដាស៊ីណង បន្តប្រាប់ថា: គោលបំណង ការចុះសម្អាត អនាម័យដើម្បីរួមចំណែករដ្បាលខេត្តក៍ដូចជារដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលវីរុស/ជម្ងឺ COVID19 ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា: នៅទូទាំងពិភពលោកនិង នៅព្រះជាណាចក្រកម្ពុជា ក៍ដូចជាខេត្តបន្ទាយមានជ័យ ការរីករាលដាលវីរុស/ជម្ងឺ COVID19 ជាកត្តាមួយដែលតម្រូវអោយទាំងអស់គ្នា រួមគ្នា សំអាតអនាម័យ ខ្លួនឯងនិងណែនាំដល់ សាច់ញាតិនិងអ្នកជិតខាងផងដែរ ពិសេស ពលករចំណាកស្រុក ដែលបានវិលត្រឡប់មករួមរស់ជាមួយក្រុមគ្រួសារវិញ ត្រូវទុកខ្លួនអោយនៅដាច់ដោយឡែកនិងមិនប៉ះពាល់ក្រុមគ្រួសាររយះពេល១៤ថ្ងៃ លាងដៃនិងសាប៊ូឬ អាកុល អោយបានញឹកញាប់ និងជាប្រចាំ ចូលទៅអោយគ្រូពេទ្យពិនិត្យតាមដានសុខភាពនៅមន្ទីពេទ្យដែលនៅក្នុងមូលដ្ឋានខ្លួន។
លោក លី សារី ក៍បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យដែលខិតខំមើលថែ និងពិនិត្យរាល់រោគសញ្ញានៃជម្ងឺពលរដ្ឋ និងការចូលរួមពីបងប្អូនដែលអនុវត្តតាមការណែនាំាំរបស់ក្រសួងសុខាភិបាល ហើយជូនពរពលរដ្ឋទូរទៅអោយចៀសផុតពីការឆ្លងរោគដ៍កាចសាហាវនេះគ្រប់ៗគ្នា។ដោយឃិន គន្ធា