ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកសំបូរ ខេត្តក្រចេះ មានមោទនភាព ដែលលោកចៅហ្វាយខេត្ត មានមេភូមិស្រា ស មកបំរើរាស្រ្ត ទាំងកាយវិការ ទាំងសំដីសំដៅ បានបញ្ជាក់ពីអត្តចរិក ច្រលើសបើស គ្មានភាពជាអ្នកដឹកនាំ និងបំរើរាស្រ្តនោះទេ ទង្វើរបស់លោកមេភូមិអត់ក្របខណ្ទមួយនេះ ត្រូវបានប្រជាពលរដ្ឋ កត់សម្ភាល់ថា ការមកធ្វើមេភូមិនេះ គឺមកបំផ្លាញ់សម្បត្តិជាតិ និងមកធ្វើជាចៅហ្វាយរាស្រ្ត មិនមែនមកធ្វើខ្ញុំបំរើរាស្រ្តនោះទេ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ការឈូសឆាយទន្ទ្រាន រំលោភយកដីព្រៃ ដែលជាសម្បត្តិរដ្ឋ នៅតំបន់ពួកគាត់រស់នៅសព្វថ្ងៃនេះ ពិតជាសាហាវជាង វីរុសកូរ៉ូណា ឬហៅថាកូរវិត១៩នោះទៅទៀត ជាការពិតណាស់ ក្នុងសេចក្ដីរាយការណ៍បានបញ្ជាក់ឲ្យ ក្រុមការងារយើងដឹងយ៉ាងច្បាស់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៩នេះថា មានការឈូសឆាយរំលោភបំពានទន្ទ្រានយកដីព្រៃ ដែលជាសម្បត្តិរដ្ឋបើកជាទ្រង់ទ្រាយធំមួយ ស្ថិតនៅ ចំណុចអូរកំភ្លាវ ក្នុងភូមិតាប៉ាក់ ឃុំរលួសមានជ័យ ស្រុកសំបូរ ខេត្តក្រចេះ។
ហើយបុគ្គលដែលយកគ្រឿងចក្រ ចូលឈូសឆាយដីព្រៃដែលជាសម្បត្តិរដ្ឋ នៅចំណុចខាងលើនោះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាឈ្មោះ លោក ប៉ាក់ ហៅប៉ុង ហើយជាមេភូមិមិនទាន់ពេញសិទ្ធិនៅឡើយនោះទេ។អ្វីដែលគេមានការងឿងឆ្ងល់នោះ គឺថា លោកប៉ាក់រូបនេះ មិនទាន់ពេញសិទ្ធិជាមេភូមិនោះទេ តើមូលហេតុអ្វីទើបបានជាថ្លើមធំម្ល៉េះហ៊ានយកគ្រឿងចក្រ ឈូសឆាយ រំលោភបំពានទន្ទ្រានយកដីព្រៃ ដែលជាសម្បត្តិរដ្ឋ រាប់សិបហិចតាមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបែបនេះ?
ដោយផ្អែកទៅលើទង្វើយ៉ាងគឃ្លើន របស់លោកមេភូមិរូបនេះផងដែរ ត្រូវបានគេដាក់ការសង្ស័យថា ប្រហែលជាមានមន្ត្រីធំថ្នាក់ខេត្តណាម្នាក់ ជាអ្នកនៅពីក្រោយខ្នង លោកប៉ាក់នេះហើយមើលទៅនោះ ទើបបានជាពួកគេឆ្លៀតឱកាសប្រើក្បាច់ត្រីងៀតឆ្លៀតពង និងក្បាច់កន្ទេលធំបន្លំដេក ឃុបឃិតរួមគំនិតគ្នាដើម្បីលួចឈូសឆាយរំលោភយកសម្បត្តិរដ្ឋដើម្បីចែកផលប្រយោជន៍គ្នាបែបនេះ។
មិនត្រឹមតែប៉ុណ្ណោះ មានបណ្ដាញអ្នកសារព័ត៌មានមួយចំនួនផងដែរ ក្រោយពីពួកគេបានចុះផ្តិតយករូបភាពជាក់ស្ដែង នៅចំណុចទីតាំង ដែលលោកមេភូមិ ធ្វើការឈូសឆាយដីព្រៃខាងលើនោះ ហើយពួកគេក៏បានធ្វើការទំនាក់ទំនង សុំការបកស្រាយអត្ថាធិប្បាយ បញ្ជាក់ពីលោកប៉ាក់ដែលជាមេឃុំនិងជាអ្នកប្រព្រឹត្តបទល្មើសជាក់ស្ដែងនោះ ដើម្បីធ្វើការចុះផ្សាយ ប្រកបទៅតាមក្រមសីលធម៌និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលមានច្បាប់អនុញ្ញាតពីក្រសួងព័ត៌មាន ក៏ដូចជាពីប្រមុខនៃរាជរដ្ឋាភិបាលផងដែរ ប៉ុន្តែផ្ទុយទៅវិញជុំវិញនៃការបកស្រាយ របស់លោកមេភូមិទំនើងរូបនេះ អាចនិយាយបានថា ជាមេភូមិថ្លើមធំពាសមេឃ បានជេរប្រមាថ និងគំរាមកំហែង មកលើអ្នកសាព័ត៌មាន យ៉ាងចាស់ដៃ ដោយប្រើសម្ដីអសុរោះ និងអសុជីវធម៌បំផុត។
ហើយលោកមេភូមិរូបនោះ ក៏បានបញ្ជាក់ថា ការឈូសឆាយដីព្រៃនេះ គឺលោកពុំបានធ្វើការសុំច្បាប់អនុញ្ញាតណាមួយ ពីប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឬមន្ត្រីជំនាញដែលពាក់ព័ន្ធណាម្នាក់នោះដែរមូលហេតុ ដោយលោកផ្អែកទៅលើថា លោកគឺជាសមាជិកក្នុងគណបក្សប្រជាជនស្រាប់ និងជាម្ចាស់សន្លឹកឆ្នោត របស់គណបក្សប្រជាជនទៀតផងនោះ។
ដើម្បីបញ្ជាក់ព័ត៌មានមួយនេះ អោយកាន់តែច្បាស់ការណ៍នោះ សូមសម្ដេចទ្រង់ឯកឧត្តមលោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងជនរួមជាតិទាំងក្នុង និងក្រៅស្រុកចូលរួមស្ដាប់ការបកស្រាយ ប្រកបដោយពាក្យអសុរោះនិងគ្មានក្រមសិល្ប៍ធម៌ របស់លោកមេភូមិរូបនេះដូចតទៅនេះ…