(កំពង់ធំ)៖ អាណោចអាធម័ណាស់ បុរសចំណាស់ម្នាក់មានជំងឺប្រចាំកាយ ដួលប្រកាច់លង់ទឹកស្ទឹងជីនិតស្លាប់ ខណៈកំពង់ឈលើទូកបង់សំណាញ់ បង្ករអោយមានការភ្ញាក់ផ្អើលមួយកាលពីវេលាម៉ោង ១០ និង ០០នាទីព្រឹក ថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។
ទទួលបានព័ត៌មានវេលាម៉ោង ១០ និង ០០នាទី ថា៖ នៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ មានមនុស្សលង់ទឹកស្ទឹងស្លាប់ ០១នាក់ ។សពជនរងគ្រោះមាន ឈ្មោះ ពិន គា ភេទប្រុស អាយុ ៥១ ឆ្នាំជនជាតិខ្មែរ រស់ នៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ ដែលមានប្រពន្ធឈ្មោះ យឹម កៃ អាយុ ៥៥ ឆ្នាំ មុខរបរកសិករនៅភូមិ /ឃុំ កើតហេតុខាងលើ ។
តាមការបំភ្លឺពីប្រពន្ធឈ្មោះ យឹម កៃ ថាប្ដីរបស់គាត់ឈ្មោះពិន គា បានចេញ ពីផ្ទះតាំងពីម៉ោង ០៥ និង ០០នាទីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ដើម្បីទៅបង់ត្រីនៅស្ទឹងជីនិតខាងជើងភូមិចំងាយប្រហែល ២០០ ម៉ែត្រ រហូតដល់ម៉ោង ០៧ និង ០០នាទី មិនឃើញត្រឡប់មកផ្ទះវិញ គាត់បានហៅបងប្អូនទៅរក បានឃើញតែស្បែកជើង និងសំណាញ់នៅលើទូក មិនឃើញមនុស្សក៏នាំគ្នាចុះរាវរកក្នុងស្ទឹងរហូត ដល់ម៉ោង ១០ និង ០០នាទី ទើបរកឃើញក្នុងទឹកស្ទឹង ដាច់ ខ្យល់ស្លាប់បាត់ទៅហើយ មានទឹកពេញក្នុងពោះ។
សូមបញ្ជាក់ផងដែរថា៖ តាមការរៀបរាប់របស់បងប្អូននៃសព ឈ្មោះពិន គា បានប្រាប់ថា កន្លងមកគាត់តែងតែ ឧស្សាហ៍ប្រកាច់ដួល សន្លប់ជាញឹកញាប់ នេះជាជំងឺប្រចាំកាយរបស់គាត់។
ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំង ប៉ុស្តិ៍ និង រដ្ឋអំណាចមូលដ្ឋាន បានចុះពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ដោយពុំមានឃើញស្លាកស្នាមអ្វីដែលពាក់ ព័ន្ធនិងករណីឃាតកម្មឡើយ ក្នុងពោះប៉ោងមានទឹក ឆ្លងតាមការពិនិត្យសមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។ មូលហេតុ: មានជំងឺប្រចាំកាយ (ដួលប្រកាច់)បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់រួចហើយយើងបានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕