(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៨ និង ០៥នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ២១១-២១២ ភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត គៀរម៉ូតូក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង(ភ្នំពេញ-សៀមរាប) បណ្ដាលអោយ របួសធ្ងន់០១នាក់(ស្រី) ខូចខាតម៉ូតូ០១គ្រឿង៖
រថយន្តម៉ាកហុីណូ ពណ៌បៃតង ផ្លាកលេខចង្កូតស្តាំPRV-0025(របស់ក្រុមហ៊ុនដឹកជញ្ជូន ឡោ.ម៉េងហួតL.M.H) សណ្តោងសុឺមីរុឺម៉ក ផ្លាកលេខព្រៃវែង4A.0101(ដឹកជីរ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកបររថយន្តគេចចេញពីិកន្លែងកើតប្រហែល៣០០ម៉ែត្រ យកទៅចតចោល ហើយគេចខ្លួនបាត់។
ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខព្រះសីហនុ1B.5831 បើកបរដោយឈ្មោះ ឡៅ.សុីវហេង ភេទស្រី អាយុ ៥៥ឆ្នាំ រស់នៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៏ ខេត្តកំពង់ធំ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូល វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង . រីឯអ្នករបួសបញ្ជូនទៅមន្ទីរពេទ្យ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថា មូលហេតុបឋមបង្កឡើងដោយៈ
-អ្នកបើកបរម៉ូតូបើកបរមិនប្រកាន់គន្លងផ្លូវរបស់ខ្លួនឆ្លងចូលគន្លងផ្លូវរថយន្ត។
-អ្នកបើកបររថយន្ដបើកបរខ្វះការប្រុងប្រយ័ត្ន៕