ឧត្តរមានជ័យកូនមន្ត្រីនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទនៅខេត្ត្តឧត្តរមានជ័យមានការត្រេកអរនិងគាំទ្រពីសំណាក់ដឹងនាំមានអភិបាលខេត្តនិងប្រធានមន្ទីកសិកម្មខេត្ត។
យោងតាមខ្លឹមសារពីមន្ត្រីស្មោះត្រង់មានឋានៈជាមន្ត្រីនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត្តឧត្តរមានជ័យ លោក ឡឹក សុជាតា នៅថ្ងៃទី៤ខែមេសារឆ្នាំ២០២០ថា លោកមានឋានៈជាមន្ត្រីនៅក្រោមឱវាទថ្នាក់ខេត្ត មន្ទីបានត្រឹមរាយការណ៍គ្មានសល់ម្នាក់មុនចុះប្រតិបត្តិការ ដល់ពេលចាប់បង្ក្រាបបានចោទប្រកាន់ថា ធ្វើស៊ីមិនដាច់ ទើបរាយការណ៍ ចាប់បញ្ជូន រហូតយកមកដល់កន្លែងមានសុវត្ថិភាពហើយ ចង់ដោះលែងទាំងស្រុងទៅវិញទៀត ដោះស្រាយមិនបាន បង្វែររឿងទៅឲ្យទម្លាក់ពាក់កណ្តាល ហើយប្រគល់ទាំងឡាន ទុកទាំងឈើជាងពាក់កណ្តាលដើម្បីយកទៅធ្វើផ្ទះអតីតយុទ្ធជននៅស្រុកចុងកាល់ទៅវិញ។ ពូកែមែនសូមកោតសរសើរដោយស្មោះ សូមផ្តល់តម្លៃដល់មន្រ្តីដែលបានអនុវត្តច្បាប់ផង សូមអនុវត្តច្បាប់ស្តីពីព្រៃឈើឲ្យមានប្រសិទ្ធិភាពខ្ពស់ផង ជាតិ ប្រជាជន មន្ត្រីរាជការក្នុងខេត្តឧត្តរមានជ័យ ពឹងលើលោកហើយ។ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ និង លោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ ដែលបានគាំទ្រយ៉ាងពេញទំហឹង និងផ្តល់ភាពកក់ក្តៅក្នុងការពង្រឹង និងអនុវត្តច្បាប់ស្តីពីព្រៃឈើប្រកបដោយការទទួលខុសត្រូវខ្ពស់។
បញ្ជាក់ថានៅ ថ្ងៃទី ២៧ ខែមីនា ឆ្នា ២០២០ នេះ សមត្ថកិច្ច បាន ឃាត់ រថយន្ត ទូរ កង់ ដប់ មួយគ្រឿង ផ្ទុក ឈើ ពេញ ស្ថិតនៅ ភូមិ ទួល ស្វាយ ឃុំ ត្រពាំង តាវ ស្រុក អន្លង់វែង ខេត្ត ឧ ត្ត រ មានជ័យ ។ ការឃាត់ រថយន្ត នេះ ដោយ កម្លាំងចម្រុះ មានការ សម្របសម្រួល ដោយ លោក ប៉េង ម៉េង គ័ង ព្រះរាជអាជ្ញារង ខេត្ត ឧ ត្ត រ មានជ័យ ។ មន្ត្រី ចុះ អនុវត្តន៍ ឃាត់ រថយន្ត នេះ បានឱ្យដឹងថា ជា រថយន្ត ផ្ទុក ឈើ អារ រួច ក្តារ និង គ្រឿង ធ្វើ សំណង់ ប្រមាណ ជិត៣០ ម៉ែត្រគូប
ប្រភព នាំ ចេញពី ខេត្តព្រះវិហារ ដឹក ឆ្លងកាត់ ខេត្ត ឧ ត្ត រ មានជ័យ បន្ត ដាក់ តាម ដេប៉ូ ក្នុងស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ។ បច្ចុប្បន្ន វត្ថុតាង បទល្មើស ព្រៃឈើ ខាងលើ ត្រូវបាន នាំយកមក រក្សាទុក នៅ ខណ្ឌ រដ្ឋបាល ព្រៃឈើ ឧ ត្ត រ មានជ័យ និង ត្រៀម វាស់ រាប់ ចំនួន ដើម្បី រៀបចំ សំណុំរឿង ទៅតាម នីតិវិធី ៕