ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំបរិច្ចាកថវការប្រាក់បៀត្សជូន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩(COVID -19)

កំពង់ធំ៖ ព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូង ខេត្តកំពង់ធំ បានចូលរួមចំណែក បរិច្ចាកប្រាក់បៀវត្សជូន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩(COVID -19)  ។

លោក ស៊ិន វិរៈ ព្រះរាជអាជ្ញា បានសូមគោរពជូន ឯកឧត្តម វេជ្ជបណ្ឌិត សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល  ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រឆាំងទៅនឹងជម្ងឺ (COVID-19) ដែលកំពុងបន្តរីករាលដាល     ខ្ញុំ សូមចូលរួមបរិច្ចាគប្រាក់ បន្ទាប់ពីកាត់ពន្ធ ចំនួន ៥០ ភាគរយ នៃបៀវត្ស ចំនួន ០៦ ខែ ជូនគណៈកម្មាធិការ។លោក ដួង សារ៉ន ព្រះរាជអាជ្ញារង បានចូលរួមចំណែកជាមួយនឹង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩(COVID -19) បានបរិច្ចាគប្រាក់ ៥០០០០០រៀល នៃបៀវត្ស ចំនួន ០៦ ខែ ជូនគណៈកម្មាធិការ។

លោក សាយ វាសនា ព្រះរាជអាជ្ញារង បានបានចូលរួមចំណែកជាមួយនឹង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩(COVID -19) បានបរិច្ចាគប្រាក់ ៥០០០០០រៀល នៃបៀវត្ស ចំនួន ០៦ ខែ ជូនគណៈកម្មាធិការ។

ចំណែកប្រាក់ទាំងអស់ដែលបានបរិច្ចាក  បានបង្វែរប្រាក់បៀវត្ស របស់លោកព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង  ចូលទៅគនេយ្យ គម្មាធិការជាតិប្រយុទ្ធប្រឆាំង (COVID-19) ដើម្បីជួយដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងសភាពការណ៍ ជម្ងឺ(COVID-19) កំពុងតែរាតត្បាត នៅជាសកល និងនៅក្នុងប្រទេសកម្ពុជាផងដែរ ។

ដោយ ប៊ុន រដ្ឋា