ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បរិច្ចាកប្រាក់បៀវត្សជូន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩(COVID -19)

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ខេត្តកំពង់ធំ យោធភូមិភាគទី៤ បានចូលរួមចំណែក បរិច្ចាកប្រាក់បៀវត្សជូន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩(COVID -19)  ។ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពជូន ឯកឧត្តម វេជ្ជបណ្ឌិត សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល  ក្នុងស្មារតីរួមចំណែកជាមួយរាជរដ្ឋាភិបាល ប្រឆាំងទៅនឹងជម្ងឺ (COVID-19) ដែលកំពុងបន្តរីករាលដាល    ខ្ញុំសូមចូលរួមបរិច្ចាក បៀវត្ស៤០០០០០រៀល  ក្នុងរយះពេលចំនួន ០៥ ខែ ជូនគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩(COVID -19)។

ដោយគិតចាប់ពីខែ ឧសភា រហូតដល់ ខែកញ្ញា ឆ្នាំ ២០២០ បានបង្វែរប្រាក់បៀវត្ស ចូលទៅគនេយ្យ គម្មាធិការជាតិប្រយុទ្ធប្រឆាំង (COVID-19) ដើម្បីជួយដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងសភាពការណ៍ ជម្ងឺ(COVID-19) កំពុងតែរាតត្បាត នៅជាសកល និងនៅក្នុងប្រទេសកម្ពុជាផងដែរ ។

ដោយ ប៊ុន រដ្ឋា