ខេត្តកំពង់ធំ៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយ បទបញ្ជាលេខ០១៨/២០២០ របស់ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងបទបញ្ជា របស់ ឯកឧត្ដមេបញ្ជាការយោធភូមិភាគទី៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដែលមានខ្លឹមសារ យោធិនទាំងអស់មិន អនុញ្ញាតឲ្យចេញក្រៅអង្គភាព ឬអនុញាតច្បាប់ជាដាច់ខាត ត្រូវគ្រប់គ្រងកម្លាំងនៅក្នុងអង្គភាព១០០% ព្រឹកថ្ងៃចន្ទទី០៦ខែមេសាឆ្នាំ២០២០។
កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមានការចូលរួម ពីមេបញ្ជាការង នាយទាហាន គ្រប់កងឯកភាព នៅក្នុងកិច្ចប្រជុំតម្រូវឲ្យ អង្គភាពនីមួយៗត្រូវ ចាត់តាំងប្រចាំការប្រចាំបញ្ជា ឲ្យបានម៉ត់ចត់ មិនត្រូវប្រមូលផ្ដុំគ្នា ជប់លៀងឬពិធីផ្សេងៗ ដែលប៉ះពាល់ ដល់វិធានការទប់ស្កាត់ និងប្រឆាំងមេរោគកូវីដ១៩ ជាដាច់ខាត -ត្រៀមកម្លាំងសម្រាប់ចល័ត អន្តរាគមន៍ដោះស្រាយ នូវយថាហេតុ ដោយចៃដន្យ ក្នុងកាលៈទេសៈដែលប្រទេសជាតិ ជួបការលំបាក ដោយជំងឺកូវីដ១៩ និងត្រៀមសហការចូលរួម ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សង្គម ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ។
និងទី២ បានផ្សព្វផ្សាយ ជូនយោធិនដែលមានការស្ម័គ្រចិត្ត(គ្មានការ បង្ខឹតបង្ខំ)ដែលបានលះបង់ថវិកាតាមលទ្ធភាព ចូលរួមជាមួយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងមេរោគកូវីដ ១៩ ។
៣/ បន្តណែនាំដល់យោធិនគ្រប់រូប និងក្រុមគ្រួសារ ត្រូវអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ តាមសេចក្ដីណែនាំ របស់ ក្រសួងសុខាភិបាល ស្តីពីវិធានការការពារទប់ស្កាត់ ប្រឆាំងនឹងមេរោគកូវីដ១៩ គឺដើម្បីសុខភាពយើង ក្រុមគ្រួសារយើង អង្គភាពយើង នឹងសង្គមជាតិយើង ដើម្បីសុវត្ថិភាព ក្នុងពេលប្រជុំបានអនុវត្តន៍តាម បទបញ្ជារបស់ ឯកឧត្ដម មេបញ្ជាការកងទ័ពជើងគោក ដោយ ឯកឧត្ដម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានរៀបចំកៅអី ប្រជុំដោយដាក់ ឲ្យសមាជិកម្នាក់ៗ អង្គុយឃ្លាតឆ្ងាយពីគ្នា ចម្ងាយ១,៥០ ម៉ែត្រ ផងដែរ ។
ដោយ ប៊ុន រដ្ឋា