​តារា​សម្តែង​ដែល​ផ្ញើលិខិត​បង្កប់​ជាតិពុល​ឲ្យ​ប្រធានាធិបតី​អូ​បា​ម៉ា ជាប់ពន្ធនាគា​១៨​ឆ្នាំ​

0

​ ​នាង Shannon Gues Richardson អាយុ​៣៦​ឆ្នាំ​មកពី​ទីក្រុង​Texas អាមេរិក​ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគា​១៨​ឆ្នាំ​ពីបត​ប្រើប្រាស់​ជាតិ​ជីវសាស្ត្រ ពេល​ផ្ញើលិខិត​បង្កប់​ជាតិពុល​Ricin ទៅ​ឲ្យ​ប្រធានាធិបតី​អូ​បា​ម៉ា​។​ក្រោយពេល​ចេញពី​គុក​នាង​ក៏ត្រូវ​បាន​តាមដាន​រយៈ​ពេល​៥​ឆ្នាំ​ទៀតហើយ​ត្រូវ​សង​សំណង​ជា​ទឹកប្រាក់​៣៦៧​ពាន់​ដុល្លារ​។​ ​នាង​Richardson ត្រូវ​ចាប់ខ្លួន​កាលពី​ខែមិថុនា​ក្រោយពេល​ផ្ញើលិខិត​បង្កប់​ជាតិពុល រី​ស៊ីន​ទៅ​ឲ្យ​អូ​បា​ម៉ា​។ មកទលពេលនេះ​សារធាតុពុល​រី​ស៊ីន មិនទាន់មាន​ថ្នាំ​ទប់ស្កាត់​នៅឡើយ​។download (3)

ជនល្មើស​ខាងលើ​បាន​ទិញ​សារធាតុ​សម្រាប់​ផលិត​រី​ស៊ីន​អំឡុង​ខែមេសា​និង​ឧសភា មុនពេល​ដាក់ចូល​ក្នុង​សំបុត្រ​ផ្ញើ​ទៅ​ឲ្យ​អូ​បា​ម៉ា និង​មន្ត្រី​៣​រូប​សំខានៗ​ទៀត​កាលពី​ថ្ងៃទី​២០​ខែឧសភា​។ នៅ​ថ្ងៃទី​៣០​ខែឧសភា​នាង Richardson បាន​ទៅកាន់​ទីក្រុង​Shreveport រដ្ឋ​Louisiana ហើយ​និយាយ​ទៅកាន់​ប៉ូលិស​ថា​ប្តី​របស់​នាង​ជា​អ្នក​ផ្ញើលិខិត​នោះ​។​ ​ក្នុង​លិខិត​ដែល​នាង​Richardson ផ្ញើ​ទៅកាន់​អូ​បា​ម៉ា​បា​នស​សេ​ថា​«​លោក​ត្រូវតែដើរ​ឆ្លងកាត់​សាកសព​របស់ខ្ញុំ​និង​គ្រួសារ​របស់ខ្ញុំ​ជាមុនសិន​ទើប​អាចដកហូត​កំ​ភ្លើង​ពី​ខ្ញុំ​បាន​។

អ្នកណាម្នាក់​ចង់​ចូល​ផ្ទះ​ខ្ញុំ​យក​កំ​ភ្លើង​គឺ​ត្រូវ​ទទួល​មួយ​គ្រាប់​នៅ​កណ្តាល​មុខ​»​។​ ​នាង​Richardson ជា​តារា​សម្តែង មិន​ស៊ូ​វ​មានឈ្មោះ​ល្បី​នោះឡើយ​នាង​បាន​សម្តែង​ជា​តួ​មិន​សំខាន់​មួយ​នៅក្នុង​ខ្សែភាពយន្ត The walking Dead​។​ ​ការដែល​នាង​ផ្ញើលិខិត​បង្កប់​ជាតិពុល​ក្នុងពេលដែល​អាមេរិក​កំពុង​ជំរុញ​អនុម័ត​ច្បាប់​ទប់ស្កាត់​ការប្រើប្រាស់​កំ​ភ្លើង​នៅ​អាមេរិក ដោយសារ​តែមាន​ការបា​ញ់​ប្រហារ​សម្លាប់​ពលរ​ដ្ឋ​ស្លូតត្រង់​ជាច្រើន​ពិសេស​គឺ​កុមារ ដែល​កំពុង​សិក្សា​នៅឯ​សាលាបឋមសិក្សា​សាន់​ឌី​ហុក ។

ពលរដ្ឋ​អាមេរិក​ភាគច្រើន​បាន​ប្រើប្រាស់​កំ​ភ្លើង​ឬ​រក្សាទុក​នៅក្នុង​ផ្ទះ​រប​ស់​ខ្លួន ។ ការប្រើប្រាស់​កំ​ភ្លើង​របស់​ពលរដ្ឋ​អាមេរិក​មាន​តាំងពី​យូ​ណាស់​មកហើយ​បានក្លាយ​ទៅជា​ប្រពៃណី របស់​ពលរដ្ឋ​អាមេរិក មាន​តាំង​ពីមុន អាមេរិក​បង្កើត​ទឹកដី​មក​ម្លោះ​។ ទាំងនោះ​ហើយ​បានជា​ពលរដ្ឋ​អាមេរិក​ប្រឆាំង​និង​គម្រោង​ដកហូត​កំ​ភ្លើង​ពិ​ពលរដ្ឋ​៕